ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកឹមសុខារួមទាំង មេធាវីទាំង៤រូបនឹង ទៅចូលរួមសវនាការជុំនំជម្រះក្ដី

53

ភ្នំពេញ៖ លោកមុតចន្ទថានាយខុទ្ទកាល័យលោកកឹមសុខាបានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី១៤មករានេះថាទោះបីមានការយល់ខុសគ្នាពីប្រព័ន្ធតុលាការនិងច្បាប់នៅកម្ពុជា

ទោះបីមានមតិយល់ឃើញខុសគ្នាអំពីប្រព័ន្ធតុលាការនិងច្បាប់នៅព្រះរាជាណាចក្រកម្ពុជាក៏ដោយប៉ុន្តែក្នុងនាមជាអ្នកនយោបាយគោរពបដិបត្តិច្បាប់និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍អហិង្សានិងសន្តិវិធីលោកប្រធានកឹមសុខានឹងអញ្ជើញចូលរួមសវនាការនៅថ្ងៃទី១៥១៦ខែមករាឆ្នាំ២០២០នៅសាលាដំបូងរាជធានីភ្នំពេញ។

លោកបន្តថាខាងក្រោមនេះគឺជាសាររបស់លោកចាន់ចេនមេធាវីមួយរូបក្នុងចំណោមមេធាវីការពារក្តីឲ្យលោកប្រធានកឹមសុខាបានបញ្ជាក់ថា

«ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាឯកឧត្តមកឹមសុខារួមទាំងមេធាវីទាំង៤រូបនឹងទៅចូលរួមសវនាការជុំនំជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញដែលចាប់ផ្តើមពីម៉ោង៨ព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះ»

អត្ថបទដែលជាប់ទាក់ទង