ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមឃាត់គណនីហ្វេសប៊ុក SK Skincare Boutique កំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាង គ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល

86

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ SK Skincare Boutique កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានចុះប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក(Facebook) រៀងរាល់ថ្ងៃមានគណនីឈ្មោះSK, Skincare Boutique កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងមួយចំនួន ដោយគ្មានចុះប្រវេទន៍គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងគ្មានច្បាប់ ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើ
ប្រាស់ទៀតនោះ។ ក្រសួងសុខាភិបាលសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿង
សម្អាងទាំងនេះបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់
ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងទាំងអស់នេះ ជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះ មកកម្ទេចចោល ។

ក្រសួងសុខាភិបាលនឹងមាន វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ SK Skincare
Boutique ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិង
ច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនបានជួបប្រទះឃើញ ជនណាកំពុងលក់ និងចែកចាយនូវផលិតផលគ្រឿងសម្អាងខាងលើនេះ សូមបង
ប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុ
ខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង