ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យ២នាក់ លួច ម៉ូតូ០១គ្រឿង

115

 

ភ្នំពញ៖ នគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវរហូតដល់ចាប់ខ្លួនជនសង្ស័យ២នាក់ដែលលួច ម៉ូតូ០១គ្រឿងម៉ាកGPX DEMON 150GR នៅថ្ងៃទី១៥ខែមករានេះ បន្ទាប់ពីធ្វើសកម្មភាពកាលពីសប្តាហ៍មុន។

អធិការដ្ឋាននគរបាលខណ្ឌមាន​ជ័យ បានរាយការណ៍ស្តីពីករណីអំពើលួច (យកម៉ូតូ០១គ្រឿងម៉ាកGPX DEMON 150GR ) កើតហេតុ នៅថ្ងៃទី០៥ ខែ​ម​ករា ឆ្នាំ២០២០ វេលា ម៉ោង០៥និង៣០​នាទីទៀបភ្លឺ នៅចំណុចក្នុងផ្ទះជួល ផ្លូវលេ​ខ​២៧​១ ភូមិ ១ សង្កាត់ស្ទឹងមានជ័យទី១​ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

១-ជនសង្ស័យឈ្មោះ ឌឿន បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ២ សង្កាត់ ស្ទឹងមានជ័​យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​មុខរ​បរ​មិ​នពិត​ប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធា​តុ​ញៀន​) ជាអ្នកលួចម៉ូតូជន​រ​ង​គ្រោះ ​។
២-ជនសង្ស័យឈ្មោះ ចាន់ណា ស៊ីនិត ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូ​វលំ ភូមិសិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល មុខរ​ប​ររត់​ម៉ូតូ​កង់​បីឥ​ណ្ឌា (ឃាត់ខ្លួនគ្មានផ្ទុ​ក​សារធា​តុញៀ​ន) ជាអ្នកទទួលផល​ចោ​រក​ម្ម​ ។

ជនរងគ្រោះឈ្មោះ ​ឆឺ​យ វិច្ឆិកា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ​លេខ២៧១ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ​ខ​ណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ និស្សិត។​

សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាក GPX DEMON150GR ពណ៌ក្រហម ស៊េរី២០១៩ លេខតួ + លេខ ម៉ាស៊ីន 110137 ពាក់ស្លាកលេខ ភ្នំពេញ 1H​G​ 8198 (ជារបស់ជនរងគ្រោះ​ឈ្មោះ​ ​ឆឺយ វិច្ឆិកា) ។

វត្ថុតាងចាប់យក ​៖​ រថយន្ត០១គ្រឿងម៉ាកតូ​យ៉ូ​តាព្រូ​ស​ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG 9715 (ជារបស់ជនសង្ស័​យ​ឈ្មោះ ​ចាន់ណា ​ស៊ី​និត ) ។
បច្ចុប្បន្នជ​ន​សង្ស័យ​ឈ្មោះ ឌឿន បញ្ញា និងចាន់ណា ស៊ីនិត ឃាត់ខ្លួននៅអធិការដ្ឋានន​គ​របាល​ខណ្ឌ​មាន​ជ័យ​ ដើម្បីកសាងសំណុំរឿងចាត់តាម​នី​តិ​វិធី​៕

 

អត្ថបទដែលជាប់ទាក់ទង