ស្លាប់ម្នាក់, របួសម្នាក់ ដោយថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងឡានត្រង់ផ្លូវបែកជា៤
ភ្នំពេញ៖ ឡាននិងម៉ូតូបានបុកប៉ះគ្នានៅចំណុចផ្លូវបំបែកជា៤បណ្តាលឲ្យ យុវជនម្នាក់ស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតហេតុបនិងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២០ នេះនៅលើកំណាត់ផ្លូវលេខ១៩៣ កែងនិងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សពឈ្មោះអ៊ី ស្មាអែល អាយុ១៦ឆ្នាំ មានស្រុកកំណើត នៅភូមិវិហាសំបូ ឃុំរកាពុកប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ចំណែកអ្នកអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណ។
ពត៌មាននៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៍ខ្មៅដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជា៤បានប៉ះជាមួយរថយន្តម៉ាក៏ហ៊ីយ៉ាន់ដាយ ស៊េរីទំនើបំ ពណ៌សធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៩៣ក្នុងទិសដៅពីកើតទៅលិច បណ្តោលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ចំណែកម្នាក់ទៀត រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុខាង លើដោយធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕