ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្ដី​ក្លាហាន​បេីកឡានមិនព្រមឈប់​ ពេលសម​ត្ថកិច្ចហៅត្រួតពិនិត្យ​ ខឹងថយឡានបុកបង្គោលភ្លេី​ងជេរថាសមត្ថកិច្ច​ទៀត​

158

កំពង់ស្ពឺ​ ÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា

ស្រ្ដីក្លាហានបេីកឡានមិនព្រមឈប់ពេលសមត្ថកិច្ចហៅត្រួតពិនិត្យខឹងថយឡានបុកបង្គោលភ្លេីងជេរថាសមត្ថកិច្ចទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៤មុខមន្ទីរសារធារណការខេត្តកំពង់ស្ពឺ។

រថយន្តមួយគ្រឿងម៉ាក​ HYUNDAI ស្លាកលេខភ្នំពេញ​ 2AN-9118 ពណ៌ទឹកប្រាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខពីទិសខាងលិចទៅទិសខាងកើតលុះមកដល់គោលដៅភ្លេីងស្ដុបមុខមន្ទីរសារធារណការខេត្តកំពង់ស្ពឺចំណុចគោលដៅត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺត្រូវបានកំលាំងនគរបាលចរាចរណ៍បញ្ជាឲ្យរថយន្ដចូលខាងដេីម្បីត្រួតពិនិត្យកាលពីវេលាម៉ោង១០:២០នាទីព្រឹកថៃ្ងទី១៧ខែមករាឆ្នាំ២០២០

រថយន្ដបានបត់ចូលតាមការបញ្ជារបស់មន្រ្ដីនគរបាលចរាចរណ៍និងបានឈប់ប៉ុន្ដែមិនបានចុះពីលេីរថយន្ដនោះទេស្រាប់អ្នកបញ្ជារថយន្ដបានបេីកថយក្រោយភ្លាមមួយរំពេចហាក់ដូចជាមានបំណងចង់រត់គេចទៅមុខចៃដន្យរថយន្ដថយលឿនពេកមិនបានប្រុងប្រយ័ត្នក៏បុកបង្គោលភ្លេីសញ្ញាប្រុងប្រយ័ត្នពណ៌ទឹកក្រូចដែលដាក់បំភ្លឺសម្រាប់ជាសញ្ញាបញ្ជាក់ប្រាប់អ្នកធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្ននិងបន្ថយល្បឿនចំពោះគោលដៅនៅខាងមុខ

ក្រោយពីបង្កគ្រោះថ្នាក់រួចអ្នកបេីកបររថយន្ដបានបេីកទ្វាចុះមកក៏ស្រែកថាឲ្យនគរបាលមិនចេះមេីហេតុអីយកបង្គោលមកដាំលេីផ្លូវរកងាប់អីអាណាមេីល​ ! យី​ ! កន្លែងហ្នឹងនគរបាលអង្គុយមិនចេះចាំប្រាប់គេ​ .!  លោកព្រះស្រ្ដីម្នាក់នេះពិតជាចម្លែកក្នុងចំពោះមនុស្សរស់នៅលេីភពផែនដីនេះ​ …..​   រង់ចាំលទ្ធផលបង្ហាញឈ្មោះនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង