ផ្លូវបេតុង១ខ្សែ ទើបស្ថាបនាមិនទាន់ បានប្រើប្រាស់ផង បាក់ស្រុតខូចទៅវិញ
ភ្នំពេញ៖កំណាត់ផ្លូវបេតុង១ខ្សែស្ថិតនៅស្របមាត់ទន្លេមេគង្គក្រោមឆ្ពោះទៅកោះក្រៅក្នុងមូលដ្ឋានសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបានបាក់ស្រុតដូចព្រះធរណីស្រូបអីចឹងកាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២០នេះខណៈផ្លូវបេតុង១ខ្សែនេះទើបស្ថាបនាហើយកាលពីពេលថ្មីៗនេះមិនទាន់បានដាក់អោយប្រើប្រាស់ជាផ្លូវការផងស្រាប់តែបាក់ស្រុតដូចនេះទៅវិញ។តើគួរស្ដីបន្ទោសនរណា???បើរវាងក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅមិនបានយកចិត្តទុកដាក់លើការងារនេះផងនឹងដោយនៅពេលខាងបណ្ដាក្រុមហ៊ុននិមួយៗពេលបានគម្រោងធ្វើផ្លូវហើយនោះគេធ្វើតាមអំពើចិត្តខ្លួនដោយមិនធានាពីគុណភាពផ្លូវពោលគឺធ្វើខាងមុខខូចខាងក្រោយតួយ៉ាងដូចផ្លូវបេតុងខាងលើនេះជាដើមហេសហេនៅខណ្ឌច្បារអំពៅស្ថាបនាផ្លូវបេតុងអន់បំផុតបើធៀបទៅបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ដូចនេះសូមអាជ្ញាធររាជធានីភ្នំពេញពិសេសអង្គភាពមន្ទីជំនាញគួចុះមើលរាល់ការស្ថាបនាផ្លូវបេតុងនៅខណ្ឌច្បារអំពៅនាសព្វថ្ងៃនេះផង។
តាមសេចក្ដីរាយការណ៍កន្លងមកផ្លូវបេតុងនៅតំបន់ខាងលើនេះធ្លាប់បាក់ស្រុតរបៀបនេះម្ដងហើយៗនៅថ្ងៃនេះឬពេលនេះបាក់ស្រុតទៀតនេះមកពីមូលហេតុអ្វីឬមកពីអ្នកម៉ៅការឃុបឃិតជាមួយមន្រ្តីជំនាញនិងក្រុមអាជ្ញាធរពាក់ព័ន្ធលើការងារនេះធ្វើផ្លូវកិបកេងស៊ីច្រើនពេកបានជាស្ថាបនាផ្លូវបេតុងមិនទាន់បានប្រើប្រាស់ផងខូចទៅវិញ???។
មហាជនគាត់និយាយថានេះគឺសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់នៅពេលបាក់ស្រុតផ្លូវបេតុងខាងលើនេះគ្មានមនុស្សម្នាគាត់ធ្វើដំណើរឆ្លងកាត់ចុះប្រសិនជាមានមនុស្សធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងខាងលើនោះផ្លូវបាក់ស្រុតស្របពេលធ្វើដំណើរទៅដល់ធ្លាក់ចូលកន្លែងផ្លូវបាក់ស្រុតនោះជួបគ្រោះថ្នាក់តើនរណាចេញមុខទទួលខុសត្រូវលើបញ្ហានេះ???។ដូចនេះស្នើដល់អាជ្ញាធរខណ្ឌច្បារអំពៅគួគិតគូការងារនេះឡើងវិញត្រូវចុះពិនិត្យជាប្រចាំរាល់ការស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងចៀសវាងផ្លូវបាក់ស្រុតដូចករណីផ្លូវខាងលើនេះមហាជនគាត់និយាយរិះគន់ថាខ្វះការទទួលខុសត្រូវពោលគឺធ្វើផ្លូវខាងមុខខូចខាងក្រោយហេសហេនៅខណ្ឌច្បារអំពៅធ្វើផ្លូវបេតុងអន់គ្មានគុណភាព។ដូចនេះស្នើអាជ្ញាធររាជធានីភ្នំពេញចុះមើលការស្ថាបនាផ្លូវបេតុងនៅខណ្ឌច្បារអំពៅនាសព្វថ្ងៃនេះផង៕