ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គម ចោទលោកស្នងការនគរបាលខេត្តកោះកុង ហាមមិនឲ្យលោក ​តា​ន់​ ហេង​ ធ្វើ​ផ្ទះ​លើ​ដី​រ​បង​គាត់​

77

 

កោះកុង៖ មានការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ហេតុអ្វី​បាន​ជា​លោកស្នងការនគរបាលខេត្តកោះកុង ហាមមិនឲ្យលោក ​តាន់​ ហេង​ ធ្វើ​ផ្ទះ​លើ​ដី​របង​គាត់​អ៊ីចឹង ។ ករណីនេះស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ដីនោះ គឺ​លោក​ ​តាន់​ ហេង​ បាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយធ្វើរ​ប​ងបិតបាំង​ រារាំ​ងកា​រដើរចេញ ចូល បង្កការលំបាកដល់​មន្ត្រី​ ដែលរស់នៅក្នុងអង្គភាពរហូតមក កា​លគាត់​ជា​ស្នងកា​រង (បច្ចុប្បន្នចូលនិវត្តន៍) រដ្ឋបាល​ស្នងការ​ដ្ឋាន​ បានធ្វើបណ្តឹង ទៅ​អា​ជ្ញាធរ​ខេត្ត​រួចហើយ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូម​ធ្វើការ​ឆ្លើយ​បំភ្លឺ​ ចំពោះ​​គណ​នី​ហ្វេសបុក​ឈ្មោះថា​ “ ស្អែក​ស្លាប់​ស្អែក​ស្លាប់​ ត្រូវ​បម្រើ​រាស្ត្រ​​ “ ដែល​បានបង្ហោះ​ខ្លឹម​សារ​ថា​ ហេតុអ្វី​បាន​ជា​លោកស្នងការហាមមិនឲ្យលោក ​តាន់​ ហេង​ ធ្វើ​ផ្ទះ​លើ​ដី​របងគាត់​ចឹង​ !!។
រដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី១៩ខែមករានេះ សូមធ្វើការបំភ្លឺ ជូនចំពោះមតិសាធារណជ​នមេត្តាជ្រាបថា​ ចំពោះអតីតប្រវត្តិដីនេះ មិនមែនជារបស់លោក តាន់ ហេង នោះទេ ដី​នោះ​ គឺផ្លូវ​ចេញ​-ចូល​​ ស្នងការដ្ឋាន​នគរបាល​ខេ​ត្ត ស្ថិតក្នុងទិសខាងត្បូង​ នៃអង្គភាពស្នងការដ្ឋាន សម្រាប់បងប្អូន មន្ត្រីនគរបាលដែលស្នាក់នៅក្នុង​អ​ង្គភាពប្រើប្រាស់ជាច្រកចេញ -​ ចូល មិន​មែនជាកម្ម​សិ​ទ្ធិ​របស់​ លោក​ តាន់​ ហេង​ នោះទេ​ ហើយ​ក៏​មិនមែនជា​កម្មសិទ្ធិ​របស់​លោកឧត្តម​សេ​នី​យ៍​ទោ​ សំឃិត​ វៀន​ ស្នងការ​នគរបាល​ខេត្ត​​ដែរ​ ដោយដី​នេះ​លោក​ ​តាន់​ ហេង​ បាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយធ្វើរ​ប​ងបិតបាំង រារាំងការដើរចេញ ចូល បង្កការលំបាកដល់​មន្ត្រី​ ដែលរស់នៅក្នុងអង្គភាពរហូតមក កា​លគាត់​ជាស្នងការង(បច្ចុប្បន្នចូលនិវត្តន៍) រដ្ឋបាល​ស្នងការដ្ឋាន​ បានធ្វើបណ្តឹង ទៅ​អា​ជ្ញាធរ​ខេត្ត​រួចហើយ។​ មិនមែនលោកស្នងការជំទាស់នឹង​ការសា​ងសង់របស់ តាន់ ហេង នោះទេ​៕

អត្ថបទដែលជាប់ទាក់ទង