ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​រត់​ម៉ូតូកង់​បី​ដេលស្លាប់​នៅមុខ ​ផ្ទះ​ប្រជាជន នៅខណ្ឌបឹងកេងកង

137


ភ្នំពេញ៖បុរសប្រកបមុខរបររត់​កង់​បី​ម្នា​ក់គាត់បាន​ដេកស្លាប់​ក្រោយពីនិយាយត្អូញត្អែ​ថា​មិនសូវ​ស្រួលខ្លួននោះដោយ ប្រាប់​ទៅ​សន្តិសុខ​ម្នាក់​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៩​ខែមករា​ឆ្នាំ​២០២០​នេះនៅត្រង់ចំណុច​មុខផ្ទះប្រជាជនដែលស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៤០៤​ក្នុង​សង្កាត់​ទំនប់ ខណ្ឌ​បឹង​កេងកងរាជធានីភ្នំពេញ។
​ សពឈ្មោះ ជួន​វណ្ណា​ហៅ​ចេះ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​កង់​បី ស្នាក់នៅ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​នៅ​ភូមិ​តាន​ប់​ឃុំ​ចំបក់​ស្រុក​បាទី​ខេត្តតាកែវ​រត់​កង់​បី​ឥណ្ឌា ពណ៌​លឿង។
​ ក្រុមសមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក​មក​ពិនិត្យ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​យ​បានមក​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ​ទើប​ដឹងថា​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារតែ​គាំងបេះដូង​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​សាកស​ពបុរ​ស​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​៕

អត្ថបទដែលជាប់ទាក់ទង