ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានករណីគ្រោះថ្នាក់អគ្គិភ័យ ​ឆេះរថយន្ត០១គ្រឿង នៅក្រុងព្រះវិហារ

61

ថ្ងៃទី២០/០១/២០២០វេលាម៉ោង១០:១០នាទីមានករណីគ្រោះថ្នាក់អគ្គិភ័យឆេះរថយន្ត០១លេីកនៅចំណុចភូមិកំពង់ចម្លងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារបណ្ដាលឲ្យខូចខាត/ ឆេះរថយន្តដឹកប្រេង០១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ខៀវទម្ងន់១តោន(ខូចខាតទាំងស្រុង​)​ / ប្រេងសាំងចំនួន៣០កាននិងប្រេងម៉ាស៊ូត៣៥កាន  មូលហេតុ​: ឆ្លងចរន្តរថយន្ត។ជនរងគ្រោះឈ្មោះផៃជឿនភេទប្រុសអាយុ៣៥ឆ្នាំមុខរបរបេីកបរនិងប្រពន្ធឈ្មោះសួនរដ្ឋាអាយុ២៨ឆ្នាំមុខរបរលក់ដូររស់នៅភូមិកេីតហេតុខាងលេី

ករណីខាងលេីនេះកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារអធិការដ្ឋាននគរបាលក្រុងព្រះវិហារ​ ​និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យសរុបចំនួន១៥០នាក់និងប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន០២គ្រឿងប្រេីប្រាស់ទឹកអស់០២ឡាននិងគ្រាប់បាល់ពន្លត់អគ្គិភ័យចំនួន២០គ្រាប់ដោយចុះជួយអន្តរាគមន៍ទាន់ពេលវេលាមិនបណ្ដាលអោយមនុស្សសត្វរងគ្រោះនិងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ​៕

អត្ថបទដែលជាប់ទាក់ទង