ប្រធានផ្សារបឹងកេងកងថ្លែងអំណរអរគុណ ដល់ម្ចាស់អំណោយផ្ដល់ក្រមា២៥០ក្រមា ជូនអាជីវករវ័យចំណាស់ទុកប្រើប្រាស់នារដូវត្រជាក់
ភ្នំពេញ៖កាលពីព្រឹថ្ងៃទី២០ខែមករាឆ្នាំ២០២០នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយក្នុងនាមគណៈកម្មការផ្សារដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវសៀង ម៉ារី ដែលជានិច្ចកាលលោកជំទាវតែងតែផ្ដល់អំណោយនូវសម្ភារៈប្រើប្រាស់ដូចជាក្រមាចំនួន២៥០ក្រមាជូនដល់បងប្អូនអាជីវករដែលមានវ័យចំណាស់ៗនិងកម្លាំងកម្មការផ្សារ បុគ្គលឹក សន្តិសុខប្រចាំការនៅផ្សារបឹងកេងកងទាំងអស់ទុកប្រើប្រាស់នារដូវត្រជាក់នេះផងដែរ។ដូចនេះក្នុងនាមគណៈកម្មការផ្សារបឹងកេងកងទាំងអស់និងបងប្អូនអាជីវករផ្សារដែលមានវ័យចំណាស់ៗនោះក្នុងឱកាសឆ្នាំថ្មីនេះពួកយើងខ្ញុំទាំងអស់គ្នាសូមបួងសួងទៅដល់វត្ថុស័ក្ដិនៅក្នុងលោកតាមថែរក្សាលោកជំទាវ និងបង ប្រុស បងស្រីព្រមទាំងក្រុមគ្រួសារលោកជំទាវអោយជួបប្រទះតែសេចក្ដីសុខសប្បាយ មានសុភមង្គល សុខភាពល្អ សំណាងល្អហើយសូមអោយទទួលបានជោគជ័យគ្រប់ភារៈកិច្ចនិងគ្រប់ទិសទីផងដែរ។
ជាមួយគ្នានេះក្នុងថ្ងៃដដែលនេះដែរលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌបឹងកេងកងរាជធានីភ្នំពេញក៏បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់និងពង្រឹងការងារសន្តិសុខនៅតាមគោលដៅ ច្រកចេញចូលផ្សារនិងល្បាតចល័តការពារសុវត្ថិភាពដើម្បីបង្កើននូវភាពកក់ក្តៅជូនដល់បងប្អូនអាជីវករនិងអតិថិជនផ្សារពេលពួកគាត់មករកទិញទំនិញគ្រប់មុខនៅផ្សារនិងពិសាអាហារផងដែរពិសេសនាថ្ងៃដើមសប្ដាហ៍ខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២០នេះថា សំរាប់ថ្ងៃដើមសប្ដាហ៍នេះក៏ដូចសប្ដាហ៍សព្វដងដែរគឺបងប្អូនអាជីវករផ្សារបឹងកេងកងគាត់បើកតូបឬស្តង់លក់ដូរ អីវ៉ាន់ឬទំនិញជាធម្មតាដូចសព្វដងអ៊ីចឹងនិងអតិថិជនគាត់ចេញចូលមកផ្សារបឹងកេងកងមានចំនួនច្រើនជាងសព្វដងព្រោះអីជាថ្ងៃដើមសប្ដាហ៍ហើយគួបផ្សំជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនផងនោះ។ហើយចំពោះ ការងារសន្តិសុខ-សុវត្ថិភាព សណ្ដាប់ធ្នាប់គឺខាងគណះកម្មការផ្សារបឹងកេងកងបានបន្តពង្រឹងបង្កើនទៅលើការងាររក្សាការពារសន្តិសុខទ្វេរដងនៅតាមគោលដៅ និមួយៗនៅតាមច្រកចេញចូលផ្សារដោយល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។ លោកប្រធានផ្សារបឹងកេងកងបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ។
ជាមួយគ្នានេះខាងគណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំធ្វើសណ្ដាប់ធ្នាប់តាមតូបលក់ដូរអីវ៉ាន់និមួយៗទាំងខាងក្នុងផ្សារនិងនៅខាងក្រៅនៅ ជុំវិញបរិវេណផ្សារ បឹងកេងកងអោយមានរបៀបរៀបរយល្អហើយបានណែនាំឲ្យបងប្អូនអាជីវករដាក់តាំងរាល់មុខទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ឬស្ដង់និងត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ។
ចំពោះបញ្ហាចរាចរណ៍នៅតាមបណ្តោយផ្លូវនាជុំវិញបរិវេណផ្សារបឹងកេងកងនាថ្ងៃនេះដែលមានការកកស្ទះបន្តិចបន្តួច នោះគឺកម្លាំងសន្តិសុខផ្សារនៅតាមគោលដៅនិមួយៗដោយចុះជួយសម្រួលចរាចរណ៍មិនអោយកកស្ទះ ដើម្បីិឱ្យប្រជាជនគាត់ងាយស្រួលក្នុងការធ្វើដំណើរ ពិព្រោះថ្ងៃដើមសប្ដាហ៍ចឹងគួបផ្សំជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនផងនោះគឺបងប្អូនកូនកាត់ចិនឬជាប់ខ្សែស្រឡាយចិនគឺពួកគាត់មកកាន់ទីផ្សារបឹងកេងកងច្រើនដើម្បីទិញទំនិញនិងមកពិសាអាហារគ្រប់មុខនៅទីនេះ។
លោកប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថាដោយឡែក សំរាប់ការងារអនាម័យ-បរិស្ថានវិញគឺភ្នាក់ងារអនាម័យនិងកម្លាំងសន្តិសុខផ្សារបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ដោយដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំផងដែរ។
គណៈកម្មការផ្សារបឹងកេងកងបានបន្តចុះត្រួតពិនិត្យលើមុខម្ហូបចំណីអាហារនិងសាច់ជ្រូកនាំចូល និងលិខិតអនុញ្ញាតចេញពីបសុពេទ្យ និងវាយត្រាលេីសាច់ជ្រូកដេីម្បីការពារការដាក់លក់សាច់ជ្រូកមិនល្អនៅក្នុងផ្សារ ៕