ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិក ស្ថានីយ៍ទូរទស្សន៍CTV៨ ម្នាក់ ត្រូវចោរលួចម៉ូតូ , នគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់

57

 

ភ្នំពេញ ៖ នគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចម៉ូតូ នៅមុខស្ថានីយ៍ទូរទស្សន៍CTV៨ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២០-០១-២០២០ ម៉ោង០៩និង១០នាទី។

ជនរងគ្រោះឈ្មោះ ជ័យ ជេត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ទូរទស្សន៍CTV៨ ស្នាក់នៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកជនសង្ស័យឈ្មោះ តុប ស្រស់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
នគរបាលបញ្ជាក់ពីហេតុការណ៍នេះថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Zomer-X ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១GI-៧៩៣៨ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលទៅធ្វើការ ស្រាប់តែជនសង្ស័យ ដើរមកក្បែរម៉ូតូជនរងគ្រោះ ធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួន។ បន្ទាប់មកជនរងគ្រោះ ចេញមកពីធ្វើការពុំឃើញម៉ូតូ ក៏ឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាព ក៏មកប្តឹងសមត្ថកិច្ច។ លុះដល់ម៉ោង១៦និង០០នាទីថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងដកហូតម៉ូតូ០១ គ្រឿង ជារបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
នគរបាលបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង