លោកអភិបាលខណ្ឌចំការមន៖ អោយមន្រ្តីខណ្ឌចុះផ្សព្វផ្សាយ តាមឧគ្ឃោសនស័ព្ទ អោយប្រជាជនប្រុងប្រយ័ត្នភ្លើង ផ្សែងនាថ្ងៃចូលឆ្នាំចិននេះ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២០នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងថាដោយនាឱកាសពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃនេះដោយបងប្អូនប្រជាជនខ្លះគាត់ជាប់ខ្សែស្រឡាយកូនកាត់ចិននោះហើយបានរៀបចំពិធីសែនព្រេននូវមុខម្ហូបចំណីអាហារគ្រប់មុខ,មានផ្លែឈើ ផ្កាភ្ញី និង អុជ ធូកទាន ដុតក្រដាសសែនព្រេនជូនដល់កុងម៉ាឬជីដូនជីតារបស់ខ្លួននៅតាមបណ្ដាមុខផ្ទះពួកគាត់និមួយៗនោះនិងតាមបណ្ដាក្រុមហ៊ុនឯកជនឬនៅតាមទីផ្សារនៅក្នុងមូលដ្ឋានខណ្ឌចំការនាថ្ងៃចូលឆ្នាំចិននាថ្ងៃនេះក្នុងនាមរដ្ឋបាលខណ្ឌចំការមនបានអោយមន្រ្តីខណ្ឌ សង្កាត់ចុះផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទអោយបងប្អូនប្រជាជនប្រុងប្រយ័ត្នបញ្ហាភ្លើងផ្សែងនៅថ្ងៃបុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះហើយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានប្រចាំការចុះល្បាតក្នុងមូលដ្ឋាននាឱកាសបុណ្យចូលឆ្នាំចិននៅឆ្នាំនេះដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈពេលបុណ្យចូលឆ្នាំចិននេះផងដែរ។ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានអោយដឹងទៀតថាក្នុងមួយរយះនេះក្រៅពីការងារចុះផ្សព្វផ្សាយអោយប្រុងប្រយ័ត្នបញ្ហាភ្លើងផ្សែងតាមឧគ្ឃោសនៈស័ព្ទពេលបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ។ហើយក្នុងនោះរដ្ឋបាលខណ្ឌចំការមនក៏បានធ្វើការបែងចែកកម្លាំងមន្រ្តីខណ្ឌសង្កាត់រួមជាមួយកម្លាំងប្រជាការពារខណ្ឌអោយចុះផ្សព្វផ្សាយនិងដើរចែកនូវសេចក្ដីជូនដំណឹងដោយស្ដីពីការបង្ការនិងទប់ស្កាត់រាល់បញ្ហាគ្រោះថ្នាក់អគ្គីភ័យនៅក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់នៅតាមខ្នងផ្ទះនិមួយៗនិងតាមបណ្ដាសហគ្រាស សិប្បកម្មកែច្នៃឈើ ,តាមបណ្ដាក្រុមហ៊ុន ឯកជន,តាមសណ្ឋាគារនិងផ្ទះសំណាក់ ,អាហារដ្ឋាន ,ខារ៉ាអូខេផងដែរ។ល។ខណៈពេលនេះអាកាសធាតុក្ដៅហួតហែងផងដែរ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល បានអោយដឹងទៀតថានៅក្នុងសេចក្តីជូនដំណឹងនោះដោយស្តីពីការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យហើយរដ្ឋបាខណ្ឌចំការមន ដោយសូមជម្រាបដំណឹងជូនដល់បងប្អូនប្រជាជនដែលរស់នៅ ក្នុងខណ្ឌចំការមន នៃរាជធានីភ្នំពេញទាំងអស់ឱ្យបានជ្រាបថា៖ ដោយក្នុងមួយរយៈពេលថ្មីៗនេះ មានគ្រោះអគ្គីភ័យកើតឡើងជាហូរហែរគួរអោយកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលកើតឡើងដោយសារតែបញ្ហាមួយចំនួនដូចជា ការឆ្លងចរន្តអគ្គិសនី អាកាសធាតុក្តៅ ហួតហែង និង ការធ្វេសប្រហែសរបស់បងប្អូនប្រជាជននិងបញ្ហាផ្សេងៗឯទៀត ដែលធ្វើឱ្យមានគ្រោះអគ្គិភ័យ ជាយថាហេតុ។
អាស្រ័យហេតុនេះ ក្នុងនាមរដ្ឋបាលខណ្ឌចំការមន សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន ត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ចំពោះមូលហេតុដើមចម ដែលអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់អគ្គិភ័យ មានដូចជា៖ ភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងធូប ភ្លើងទៀន ដុតក្រដាសសែនព្រេននិងការដុតសំរាម ការបោះចោលកន្ទុយបារីផ្តេសផ្តាស ការតភ្ជាប់ ឫប្រើប្រាស់បណ្តាញ អគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ការទុកប្រេងឥន្ធនៈ ឧស័្មនចំហេះ វត្ថុងាយឆេះ ។ល។
ដូច្នេះសូមអោយបងប្អូនប្រជាជនត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងមានត្រៀមបំពង់ពន្លត់អគ្គិភ័យ និង បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះភ័យដែលធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។
ដោយឡែក រដ្ឋបាលសង្កាត់ទាំង៥ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំ និងត្រូវរិៈរក មធ្យោបាយសម្ភារៈឱ្យបានគ្រប់គ្រាន់ ក្នុងការបង្ការទប់ស្កាត់នៃការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋបាលខណ្ឌចំការមន សង្ឃឹម និងជឿជាក់ថា រដ្ឋបាលសង្កាត់ទាំង៥ កងកម្លាំងមានសមត្ថកិច្ចនិង បងប្អូនប្រជាជនទាំងអស់ នឹងជួយសហការ-ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានគ្រោះអគ្គិភ័យកើតមានឡើងក្នុងមូលដ្ឋានខណ្ឌចំការមនពិសេសនាថ្ងៃបុណ្យចូលឆ្នាំចិន៕