ថ្ងៃទី២៤ខែមករា មានអគ្គិភ័យ កើតឡើងចំនួន:១១លើក
ភ្នំពេញ៖សូមជូនរបាយការណ៍អគ្គិភ័យទូទាំងប្រទេសសំរាប់ថ្ងៃសុក្រ១៥រោជខែបុស្សឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២០ថ្ងៃសែនពិធីបុណ្យចូលឆ្នាំចិនវៀតណាមកូរ៉េ÷
* គិតចាប់ពីម៉ោង០៦:០០ នាទីព្រឹកដល់ម៉ោង ១៨:០០ នាទីល្ងាច មានអគ្គិភ័យកើតឡើងចំនួន:១១លើកក្នុងនោះរួមមាន ៖
១– រាជធានីភ្នំពេញ០២ លើក
- ឆេះផ្ទះ០២ ខ្នង
- ខូចខាតទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។
+ មូលហេតុ:
- ផ្ទុះអំពូលកុងម៉ាបង្ករជាអគ្គីភ័យ០១ លើក
- ភ្លើងធូបកុងម៉ា ០១ លើក
២– ខេត្តស្ទឹងត្រងចំនួន០២ លើក:
- ឆេះផ្ទះចំនួន០៣ ខ្នង
+ មូលហេតុ:
- ដោយសាភ្លើងចង្រ្កាន០១ លើក
- ក្មេងដុតស្រាំង០១ លើក
៣– ខេត្តកំពង់ចាម០១ លើក
- ឆេះផ្ទះ០២ ខ្នង
+ មូលហេតុ: ភ្លើងទៀនធូប
៤– ខេត្តកណ្ដាលចំនួន០១ លើក:
- ឆេះផ្ទះចំនួន០២ ខ្នង
+ មូលហេតុ: ឆ្លងចរន្តអគ្គិសនី
៥– ខេត្តកោះកុងចំនួន០២ លើក
- ឆេះផ្ទះចំនួន០២ ខ្នង
+ មូលហេតុ: ភ្លើងទៀនធូប០២ លើក
៦–ខេត្តប៉ៃលិនចំនួន០១ លើក
- ឆេះចំការត្រង៉ែន
+ មូលហេតុ: មនុស្សដុតភ្លើងយកឃ្មុំ
៧– ខេត្តកំពង់ឆ្នាំងចំនួន០១ លើក
- ឆេះព្រៃ
+ មូលហេតុ: ពុំទាន់ដឹងមូលហេតុ
៨– ខេត្តបាត់ដំបងចំនួន០១ លើក
- ឆេះចំការត្រង៉ែន
+ មូលហេតុ: ពុំទាន់ដឹងមូលហេតុ
* ករណីអគ្គិភ័យទាំង១១លើក ខាងលើនេះមិនបណ្ដាលអោយមានរងគ្រោះថ្នាក់ដល់មនុស្សទេ៕