ចៅហ្វាយក្រុងវូហាន លាលែងតំណែង ព្រោះបិទបាំងព័ត៌មាន ការឆ្លងជំងឺវីរុសកូរូណា
វេបសាយCaixin Globalបានផ្សាយអោយដឹងថា លោកស៊ូស៊ានវ៉ាងZhou Xianwangអភិបាលរដ្ឋធានីវូហាន(ចិន) ដែលជាទីក្រុងកំណើតនៃជំងឹឆ្លងវីរុសកូរូណាពូជថ្មី២០១៩ បានប្រកាសលាលែងពីតំណែង ហើយនិងបានទទួលស្គាល់ថាលោកពិតជាមិនបានផ្សព្វផ្សាយពត៌មាននៃការឆ្លងជំងឹឆ្លងនេះ អោយបានទូលំទូលាយនៅតំណាក់កាលដំបូង ដែលបណ្តាលអោយអ្នកទីក្រុងវូហានប្រមាណ៥លាននាក់ក្នុងចំណោមប្រជាករ១១លាននាក់បានចាកចេញ ពីក្រុង មុនពេលទីក្រុងនេះទើបប្រកាសបឺទនៅថ្ងៃទី២៣មករា។
វេបសាយស្រុកថៃបានអះអាងថា ក្នុងចំណោមចិនវូហាន៥លាននាក់ ដែលបានចេញមកក្រៅនោះ ថៃគឺជាគោលដៅច្រើនជាងគេនៃការធ្វើដំណើរមកដល់។