សមត្ថកិច្ចប៉ូលិសកៀនស្វាយ បង្រ្កាបកន្លែងជល់មាន់
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹង នៅល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះ ដោយស្ដីពីករណី៖ បង្រ្កាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ចំណុចចំការស្វាយមិនស្គាល់ម្ចាស់
ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យ០២នាក់(ឃាត់ខ្លួន)
១.ឈ្មោះ អិន សុវណ្ណាឡៃ ភេទ
ប្រុស អាយុ១៨ឆ្នាំ ខ្មែរ មានទីលំនៅ
ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ
លក់ដូរ។
២.ឈ្មោះ សុខ ធារិទ្ធ ភេទប្រុស ៣២
ឆ្នាំ ខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរ បរលក់ដូរ។
វត្ថុតាងចាប់យក៖
១.ម៉ូតូ០៥គ្រឿង ម៉ាកហុងដា C125 សេរី២០០៨ ពណ៌ផ្លាកលេខ ភ្នំពេញ1AV-03៥6 ។
ម៉ាកហុងដា C125 ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ 1AQ-8852 ។
ម៉ាកហុងដា ស្កុបពី C125 ពណ៌សរ សេរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CO-8564 ។
ម៉ាកស៊ុយសូគីឡេត C125 ពណ៌
ក្រហមសរ សេរីឆ្នាំ២០១៩ ពាក់ផ្លាក
លេខស្វាយរៀង 1M-2720 ។
ម៉ាកហុងដាគុបជ្រុងC70 ពណ៌ទឹក
បុិច ពាក់ ផ្លាកលេខ កណ្តាល 1J-2881 ។
២.មាន់ជល់០១ក្បាល ។
៣.បង់រុំជើងមាន់ចំនួន០៩ដុំ ។
៤.ស្បែកជើងចំនួន០៣គូរ
លោកអធិការបន្តទៀតថានៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋល្អបាន រាយការណ៍ប្រាប់មកសមត្ថកិច្ចថា
មានករណីជល់មាន់ នៅចំណុចចំការ
ស្វាយមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀន
ស្វាយ ខេត្តកណ្តាល។ពេលទទួល
បានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍
សំរោងធំ សហការជាមួយកម្លាំង ជំនាញយុត្តិធម៌ស្រុកកៀនស្វាយបានចុះដល់កន្លែងកើតហេតុខាងលើឃើញ មានមនុស្សប្រហែលជាង១០
នាក់កំពុងលេងជល់មាន់ ពេលឃើញកម្លាំង ជំនាញ និងប៉ុស្តិ៍ អ្នកជល់មាន់បានរត់គេចខ្លួនអស់ឃាត់ខ្លួនបាន
២នាក់(ម្នាក់រត់ពួននៅក្នុងបន្ទប់ទឹក)
ហើយម្នាក់ទៀតនៅខាងក្រោមផ្ទះ ប្រជាពលរដ្ឋមិនស្គាល់ឈ្មោះដោយបន្សល់ទុកនៅមាន់ជល់ឈ្មោល០១
ក្បាលនិងម៉ូតូ០៥គ្រឿង បង់រំ កម្លាំងបានប្រមូលវត្ថុតាងខាងលើរួមទាំងជនសង្ស័យទាំង២នាក់យកមកប៉ុស្តិ៍
នគរបាលសំរោងធំ បានបញ្ជូនមក
អធិការដ្ឋាននគរបាលស្រុក ដើម្បី
បន្តចាត់ការ តាមនីតិវិធី ៕
