ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ៤ករណីថ្មីទៀត វិជ្ជមានវីរុសកូវីដ១៩ គឺជនបរទេសម្នាក់ និងខ្មែរម្នាក ខ្មែរឥស្លាម២នាក់

110

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១៥ខែមីនានេះ ក្រសួងសុខាភិបាល បានរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាម២នាក់

នៅខេត្តព្រះវិហារ , បុរសជនជាតិខ្មែរម្នាក់ មកពីប្រទេសបារាំង និង ជាកូនរបស់ជនជាតិបារាំង អាយុ៣៥ឆ្នាំ

មានវិជ្ជមានវីរុសកូវីដ១៩។

បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០នេះ បានបង្ហាញថា

លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ៍រកម្ពុជា បានបង្ហាញថា វិជ្ជមានវីរុសកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ដូចខាងក្រោម

គឺករណីកូនរប់សបុរសជនជាតិបារាំងឈ្មោះ Michelie Dizon Cruz អាយុ៣៥ឆ្នាំ ដែលមានវីរុសកូវីដ១៩ កូននេះមានអាយុ៤ខែ

បានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅពេលនេះ ហើយបានរៀបចំយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ រីឯម្តាយកូននេះវិញ

អវិជ្ជមានវីរុសកូវីដ១៩។ បុរសជនជាតិខ្មែរម្នាក់ ក្រោយពីវិលត្រឡប់មកប្រទេសបារាំងវិញ មានលទ្ធផលតេសត្តវិជ្ជមានវីរុសកូវីដ១៩។

ខ្មែរឥស្លាមចំនួន២នាក់នៅខេត្តព្រះវិហារ (អាយុ៣៥ឆ្នាំម្នាក់ និង៣៩ឆ្នាំម្នាក់) វិជ្ជមានវីរុសកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង