ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលក់ថ្នាំញៀនលើបណ្ដាញសង្គម ត្រូវនគរបាលចាប់ខ្លួន

90

ភ្នំពេញ៖

បុរសម្នាក់ជាមេខ្លោង រួមជាមួយបក្ខពួកធ្វើសកម្មភាពលក់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានបង្ហោះរូបភាពលក់ថ្នាំញៀនតាមរយៈបណ្ដាញសង្គម Facebook ត្រូវនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់នគរបាលស្រុកកោះធំ  ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ពេលកើតហេតុកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ វេលាម៉ោង៧និង១៥នាទី

នៅចំណុចផ្ទះជនសង្ស័យ ភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

  

ជនសង្ស័យចំនួន៤នាក់ ដែលឃាត់ខ្លួន  ១-ឈ្មោះ ប៊ន វណ្ណធា ហៅខ្មៅ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ

រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ជាមេខ្លោង មានសារធាតុញៀនវិជ្ជមានក្នុងទឹកនោម។ ២- ឈ្មោះ គ្រី ចាន់សាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ

រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនវិជ្ជមាន ក្នុងទឹកនោម។ ៣-ឈ្មោះ ស្រ៊ុយ សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ

រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនវិជ្ជមាន ក្នុងទឹកនោម។ ៤-ឈ្មោះ គង់ វណ្ណា ហៅខ្នា

ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ

រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនវិជ្ជមាន ក្នុងទឹកនោម។ វត្ថុតាងចាប់យកមាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១កញ្ចប់មធ្យម។ ទូរស័ព្ទដៃចំនួន២គ្រឿងមាន ម៉ាកអាយហ្វូនចំនួន១គ្រឿង ម៉ាកOPPOចំនួន១គ្រឿង

សម្ភារ សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

 

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា  កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទី មានប្រជាពលរដ្ឋល្អគាត់បានរាយការណ៍ថា មានមុខសញ្ញាឈ្មោះប៊ន វណ្ណធា ហៅខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ នឹងបក្ខពួកពីរនាក់ទៀត រស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ បានធ្វើសកម្មភាពលក់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហើយនឹងបានបង្ហោះរូបភាពលក់ថ្នាំញៀនតាមរយៈបណ្ដាញសង្គម Facebook ។

    ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក សុីម ឃាង អធិការនៃអធិការដ្ឋានស្រុកកោះធំ បានឲ្យកម្លាំងជំនាញចុះបង្រ្កាបភ្លាម ដោយបានចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់ខាងលើនេះរួមទាំងចាប់យកវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន១កញ្ចប់មធ្យម ហើយនិងសម្ភារ សម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត នៅចំណុចផ្ទះជនសង្ស័យ ប៊ុន វណ្ណធា ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ប៊ន វណ្ណធា, គ្រី ចាន់សាក់ និងស្រ៊ុយ សេងហុង បានឆ្លើយសារភាពថាថ្នាំញៀនខាងលើនេះពិតជារបស់ពួកគេពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចយើងបានបញ្ជូនជនសង្ស័យទាំង៤នាក់ខាងលើនេះមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង