ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វរសេនីយ៍ឯក ដួង តារា នាយករងសាលាពលទា​ហានទី៥ ទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍

82

 

បាត់ដំបង៖ យោធភូមិភាគទី៥ បានប្រកាសដំណឹងមរណភាព លោកវរសេនីយ៍ឯក ដួង តារា នាយករងសាលាពលទា​ហានទី៥ បានទទួលមរណភាព នៅវេលាម៉ោង ៥និង០០នាទី នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ពិធីបុណ្យប្រារព្ធធ្វើតាមប្រពៃណីនៃព្រះពុទ្ធសាសនា នៅក្នុងវត្តជ័យមង្គល ហៅវត្តបតសាលា ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយសព ។ សពនឹងធ្វើពិធីបូជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

ប៉ុន្តែទោះយ៉ាងណា យោធភូមិភាគទី៥ ពុំបានចេញសេចក្តីលម្អិត ពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមន្រ្តីយោធាជាន់ខ្ពស់រូបនោះ ស្លាប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង