ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន ជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់ ក្រោយធ្វើសកម្មភាពឆក់

122

 

ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញនៃនគរបាលខណ្ឌប្ញស្សីកែវ សហការកម្លាំងប៉ុស្តិ៍ នៅថ្ងៃទី២១ មីនា បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់ និងគេចខ្លួន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២រសៀល ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះចូវ យ៉ាំងតាយភេទប្រុសជនជាតិវៀតណាមអាយុ20ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ អូន បុប្ផា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ 388 E4 ផ្លូវលេខ១២៨ ក្រុងទី១០ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ ៧មករា។

សម្ភារៈបាត់បង់ រួមមានទូរសព្ទដៃមួយគ្រឿងម៉ាក iphone11promax ពណ៌ខ្មៅ ។ ក្នុងនោះកម្លាំងបានដកហូត: ម៉ូតូមួយគ្រឿងម៉ាក honda dream C125 ពណ៌ខ្មៅ​ សេរីឆ្នាំ2020 ពាក់ស្លាកលេខភ្នំពេញ 1IF-2344 ។

ដំណើររឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះរួមនឹងមិត្តភក្កិពីរនាក់បានជិះម៉ូតូរម៉កកង់បីចេញពីផ្សារកណ្ដាលធ្វើដំណើរទៅផ្ទះមិត្តភក្កិនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ លុះមកដល់ចំណុចកើតហេតុលើ មានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1iF-2344 ដោយធ្វើសកម្មភាពឆក់ទូរសព្ធ័ជនរងគ្រោះ លុះដល់វេលាម៉ោង២៣៖៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញខណ្ឌ/ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះចូវ យ៉ាំងតាយ ចំណុចផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួមនឹងមធ្យោបាយធ្វើសកម្មភាព។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា ចំពោះមុខផ្នែកជំនាញខណ្ឌ~ប៉ុស្តិ៍ធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម និងរកទូរសព្ធ័ជនរងគ្រោះ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង