លោកអភិបាលខណ្ឌចំការមន ៖ចុះសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនអាជីវករផ្សារទួលទំពូង

ភ្នំពេញ៖ដោយកាយវិការសុភាពទន់ភ្លន់ដ៏ប្រពៃពីសំណាក់លោកភិបាលខណ្ឌចំការមនថេង សុថុល ដោយបានបង្ហាញពីភាពស្និតស្នាលដោយគ្មានការរើសអើងជាមួយបងប្អូនអាជីវករផ្សារទួលទំពូងនិងអតិថិជនផ្សារទួលទំពូងខណៈពេលលោកអភិបាលខណ្ឌចំការមននិងលោកប្រធានផ្សារទួលទំពូងចំរើន សុខលីមបានចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយបងប្អូនអាជីវករដែលកំពុងដំណើរការលក់ដូរទំនិញឬអីវ៉ាន់នៅតាមបណ្ដាតូបឬស្ដង់និមួយៗមានលក្ខណៈជាធម្មតានៅក្នុងផ្សារទួលទំពូង ដែលស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ២០២០នេះ។
សូមបញ្ជាក់ផងដែរថា ៖ស្ថានភាពនៅផ្សារទួលទំពូង នាសព្វថ្ងៃនេះគឺនៅតែមានបងប្អូនប្រជាជន និងភ្ញៀវអន្តរជាតិ គាត់ចេញចូលមកទិញទំនិញឬអីវ៉ាន់គ្រប់ប្រភេទព្រមទាំងមកពិសាចំណីអាហារដោយមានលក្ខណះជាធម្មតាហើយពិសេសរាល់មុខ ទំនិញ ដូចជាបន្លែបង្កា សាច់ និង វត្ថុអនុស្សាវរីយ៍ផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាបញ្ហាសុខទុក្ខ និង សុខភាពរបស់បងប្អូនប្រជាជន និង បងប្អូនអាជីវករគឺជាកត្តាសំខាន់ហើយក៏ជាក្ដីកង្វល់របស់អាជ្ញាធរត្រូវតែគិតគូរដោះស្រាយ។លោកអភិបាលខណ្ឌចំការមនបានមានមតិលើកឡើងបន្តទៀតថាផ្សារទួលទំពូងដែលគេតែងតែហៅក្រៅថាជាផ្សារអន្តរជាតិនោះគឺបានដំណើរការលក់ដូរទំនិញឬអីវ៉ាន់មានលក្ខណៈជាធម្មតាពោលគឺបងប្អូនអាជីវករ និង អតិថិជនដោយគាត់អញ្ជើញមកកាន់ទីផ្សារមានចំនួនកាន់តែច្រើនជាងថ្ងៃពីម្សិលមិញឬថ្ងៃកន្លងមកនេះហើយមិនតែប៉ុណ្ណោះនៅផ្សារទួលទំពូងដោយលោកប្រធានផ្សារទួលទំពូង ចំរើន សុខលីម គាត់បានគិតគូរអំពីសុវត្ថិភាពចំពោះបងប្អូនអាជីវករ និង បងប្អូនប្រជាជនទូទៅដែលជាអតិថិជនផ្សារទួលទំពូងពេលពួកគាត់ចេញចូលនៅតាមច្រកផ្សារនិមួយៗដោយការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងមានដាក់អាកុលលាងដៃជាប្រចាំដើម្បីសម្លាប់មេរោគផងដែរពោលគឺការពារប្រសើរជាងព្យាបាល៕