គ្រោះថ្នាក់ចរាចរណ៍ របួសស្ត្រីម្នាក់បើកបុករទេះលក់កាហ្វេ
ភ្នំពេញ : ស្ត្រីម្នាក់អាយុជាង៣០ឆ្នាំបើកម៉ូតូស៊ុយសូគីវីវ៉ាពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BD-៥៦២៤មិនដឹងមូលហេតុអាការ:វិលមុខឬខ្យល់គរមិនដឹងបើករេចង្កូតជ្រុលបុកម៉ូតូរទេះលក់កាហ្វេបណ្ដាលរបួសស្ត្រីម្នាក់រយះភ្លៅហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៍មានពីនគរបាលផ្នែកវាស់វែងខណ្ឌច្បារអំពៅបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងស្ត្រីអាយុប្រហែលជាង៣០ឆ្នាំជិះម៉ូតូម៉ាកស៊ុយសូគីវីវ៉ាបើកតាមផ្លូវជាតិលេខ១ពីកៀនស្វាយមកភ្នំពេញលុះមកដល់ចំណុចកើតហេតុមិនដឹងថាបើកគេចឬវ៉ាហើយមិនដឹងថាមានអាការ:ខ្យល់គររេចង្កូតម៉ូតូបុកម៉ូតូរទេះលក់កាហ្វេនិងភេសជ្ជ:ផ្សេងៗបណ្ដាលរទេះវិល១ជុំនិងរបួសស្ត្រីជិះម៉ូតូវីវ៉ារយះភ្លៅខាងឆ្វេងនិងក្បាលផងដែរក្រោយកើតហេតុមានរថយន្តបង្អែកច្បារអំពៅដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ត ។ ចំណែកម៉ូតូនិងរទេះលក់កាហ្វេធ្វើការវាស់វែងយករក្សាទុកនៅអធិការខណ្ឌច្បារអំពៅជាបណ្ដោះអាសន្នសិន ។