ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ អបអរសាទរ​ស្ដ្រី​ជនជាតិ​អង់គ្លេស​ដែលជា​អ្នកជំងឺ​រលាក សួត​ប្រភេទ ថ្មី COVID-19 ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​

101

 

​ភ្នំពេញ​៖ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ស្ត្រី​ជនជាតិ​អង់គ្លេស​ដែលជា អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ហើយ​អាច​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​។​
លោក យ៉ុ​ន សុខ​ខុម ប្រធាន​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០២០​នេះ​ថា ៖ អ្នកជំងឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥ ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និង​ក្រុម​គ្រូ ពេទ្យ​របស់ អង្គការ​សុខ ភាព​ពិភពលោក (WHO) ក្រុមគ្រូពេទ្យ​របស់ ក្រសួង សុខាភិបាល​បានប្រកាសថា​អ្នកជំងឺ​ត្រូវ​បានជា​សះ​ស្ បើ​យ​ពី​ជំងឺ រលាក​សួត ប្រភេទ​ថ្មី COVID-19 នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ ដោយ​សម្អាង​ទៅលើ លទ្ធផល​ធ្វើតេស្ដ អវិជ្ជមាន ចំនួន ពីរដង ហើយ អាច​ចាក​ចេញពី​មន្ទីរពេទ្យ ដើម្បី​ត្រឡប់​ទៅ​ប្រទេស របស់គាត់​វិញ​បាន​។
លោក​បាន លើកឡើងថា ថ្នាក់ដឹកនាំ​របស់​មន្ទី​រ​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ សូម ថ្លែងអំណរគុណ ដល់ ក្រុម គ្រូពេទ្យ​ដែល​បាន​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​រួមមាន​ដូចជា វេជ្ជ បណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា នឹង​ក្រុមការងារ របស់​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ​ផ្ទាល់ ដែល​បាន​ខិតខំ​ប្រឹង ប្រែង​លះបង់​នូវ​ពេលវេលា និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ដើម្បី ផ្តល់ ការថែទាំ​ដ៏​ល្អ​បំផុត ដល់​អ្នកជំងឺ​។ ជាមួយគ្នានេះ ក្នុងនាម​ជា​អ្នកជំងឺ និង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ក៏​សូម​អំណរ គុណ យ៉ាង ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដ៏​ធំធេង​ពី​ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ កម្ពុជា ចំពោះ​ការបញ្ជូន​កញ្ចប់​ឧបករណ៍​វេជ្ជសាស្ត្រ​របស់ខ្លួន និង​ថ្នាំ ប្រឆាំង​វីរុស​សម្រាប់ ព្យាបាល អ្នក ជំងឺ​។​
លោក​ក៏បាន ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​ដ៏​ធំធេង ពី សម្ព័ន្ធមិត្ត​អន្តរ ជាតិ​របស់​យើង​ដូចជា អង្គការ​សុខភាព​ពិភពលោក (WHO) ផ្នែក​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺឆ្លង របស់ សហរដ្ឋអាមេរិក (CDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ស្ថានទូត សម្រាប់ កិច្ចខិតខំ​ប្រឹង ប្រែង​រួម គ្នា​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ដើម្បី ព្យាបាល​អ្នក ជំងឺ ឱ្យ​ជាសះស្បើយ​។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នឹង ខិតខំ​ប្រឹង ប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់​ការព្យាបាល​ដោយ​សុវត្ថិភាព​ជូន​ប្រជាជន កម្ពុជា និង​ជន បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។​
លោក យ៉ុ​ន សុខ​ខុម ក៏បាន​អះអាង​ផងដែរ សព្វថ្ងៃ​នវ ពុំមាន​អ្នកជំងឺ​រលាក​សួត ប្រភេទ​ថ្មី COVID-19 ស្នាក់នៅ និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​នោះទេ ហើយ សម្រាប់ អ្នកជំងឺ ដែលមាន​ការសង្ស័យ មន្ទីរពេទ្យ​នឹងធ្វើ​ការបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិ​ត្ដ ភាព ខ្មែរ​-​សូ​វៀត ដើម្បី ស្វែងរក​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង សុខាភិបាល​បាន​ថ្លែងអំណរគុណ​ដល់​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ដែល​បានរួម​ចំណែក​ជួយ ព្យាបាល និង​ថែទាំ​ស្ដ្រី​ជនជាតិ​អង់គ្លេស​(​ពិការ​) អាយុ​៦៥​ឆ្នាំ ដែលជា​អ្នកជំងឺ​រលាក​សួត ប្រភេទ ថ្មី COVID-19 ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​។ លោកជំទាវ​បាន​បញ្ជាក់ថា ស្ដ្រី​ជនជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​បង្ហាញ​លទ្ធផល​តេស្ដ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​ពីរ ដង ហើយ​ត្រូវ​បានឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ និង​អាច​ត្រឡប់​ទៅកាន់​ប្រទេស​កំ​ណើ​របស់គាត់​វិញ​។​
សូមបញ្ជាក់ថា អ្នកជំងឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥ ឆ្នាំ​ដែលមាន​ជំងឺ​រលាក​សួត ប្រភេទ ថ្មី COVID-19 ត្រូវបាន​ផ្ទេរ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម រួច​បន្ត​ព្យាបាល​នៅ​មន្ទីរ ពេទ្យ រ៉ូយ៉ាល់​ពេញ ចាប់តាំងពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ធ្វើ​រោគ វិនិច្ឆ័យ ឃើញថា​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 នៅ​ថ្ងៃទី​១១ ខែ មីនា ឆ្នាំ​២០២០ ដោយ​អ្នក ជំងឺ​បានធ្វើ​ការសហការ​បាន​យ៉ាង​ល្អជា​មួយក្រុម​គ្រូពេទ្យ​តាំងពី​ចូល​ព្យាបាល​ដំបូង រហូតដល់ ជាសះស្បើយ​។ ក្រុមគ្រូពេទ្យ​បានធ្វើការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ប្រឆាំង វីរុស និង​ការ ព្យាបាល ដោយ​ដាក់​អុកស៊ីសែន​ដើម្បី​ជំនួយ​ក្នុងការ​ដកដង្ហើម ការធ្វើ​តេស្ត ផ្សេងៗ​ពី​មន្ទីរ ពិសោធន៍ ការ ថតកាំរស្មីអ៊ិច និង​ការ​ស្កេ​ន​សួត​ត្រូវបាន​អនុវត្តន៍ ជាប្រចាំ រៀងរាល់​៣​ថ្ងៃ​ម្តង ដើម្បី​តាមដាន និង​ធានា​សុវត្ថិភាព​ដល់​អ្នកជំងឺ​។ ក្រោយ​ការព្យាបាល​មួយ រយៈ ទើប មានការ​ធ្វើតេស្ត​រក មេរោគ​រលាក​សួត​ប្រភេទ​ថ្មី​ឡើងវិញ ហើយ​លទ្ធផល​បាន​បញ្ជាក់ថា អ​វិ​ជ្ជ មាន​ជា លើកដំបូង​នៅ ថ្ងៃទី​១៩ ខែមីនា ហើយ​បន្ទាប់មកទៀត​គាត់​ត្រូវបានធ្វើ តេស្ត អវិជ្ជមាន ជា លើក​ទី​ពីរ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២១​និង​២២ ខែមីនា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង