អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យមន្ទីរពេទ្យបង្អែក ស្រុកល្វាឯម ពាក់ព័ន្ធនឹការងារត្រៀមបង្ការ ពិនិត្យព្យាបាលជំងឺកូវីដ-១៩
កណ្ដាល៖កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលនិងជា តំណាងលោកគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បាននាំយកថវិកាមកប្រគល់ជូនដល់អាជ្ញាធរស្រុកល្វាឯម សម្រាប់ការចាត់វិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ (COVID-19) និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម ពាក់ព័ន្ធនឹងការងារត្រៀមបង្ការ ពិនិត្យព្យាបាលជំងឺកូវីដ-១៩ (COVID-19)ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀតឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាមុនសិន មិនត្រូវជិតស្និតជាមួយសមាជិកក្រុមគ្រួសារ និងអនាម័យសម្អាតដៃ អោយបានញឹកញាប់។
ជាមួយគ្នាត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជំងឺផងដែរ។
នាឱកាសនោះដែរ បានប្រគល់ថវិការបស់លោកអភិបាលខេត្តជូនដល់ អធិការស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក មន្ទីរពេទ្យបង្អែកស្រុក ការិយាល័យប្រតិបត្តិស្រុក មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍នគបាលឃុំ និងថ្នាក់ដឹកនាំអាជ្ញាធរស្រុកសរុបទាំងអស់ចំនួន៣៣លានរៀល ៕