អាជ្ញាធរចំការមន! ទទួលបានបទបញ្ជាភ្លាម ចុះបិទអាជីវកម្មបៀរហ្កាឌិន ភ្លាមនាយប់មិញ
ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែមិនានេះថាដោយកាលពីយប់មិញនេះពោលគឺនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីជូនដំណឹងលេខ ១៥២ សជណ.អរហ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការបិទអាជីវកម្មបៀរហ្កាឌិន នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន។ ក្នុងនោះ
រដ្ឋបាលខណ្ឌចំការមនដែល ដឹកនាំការងារនេះដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមននិងជា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងធ្វេីកំណត់ហេតុផ្អាកអាជីវកម្មបៀរហ្កាឌិននៅក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ។
ជាក់ស្ដែង៖១-សង្កាត់ទន្លេបាសាក់៖ គ្មាន
២-សង្កាត់ទួលទំពូងទី១៖ មាន ០១ទីតាំងបានធ្វេីកំណត់ហេតុណែនាំអោយផ្អាកអាជីវកម្ម(អាណាចក្រព្រិល)
៣-សង្កាត់ទួលទំពូងទី២៖ មាន០១ទីតាំង បានបិទ
៤-សង្កាត់បឹងត្របែក៖ មាន ០៧ទីតាំង (បានធ្វេីកំណត់ហេតុណែនាំអោយផ្អាកអាជីវកម្ម ឆៀរ ស៊ីធី) ក្រៅពីនឹងបានបិទហេីយ
៥-សង្កាត់ផ្សាេដេីមថ្កូវ៖ ០៣ ទីតាំង (បានធ្វេីកំណត់ហេតុណែនាំអោយផ្អាកអាជីវកម្មចំនួន ០១ទីតាំង យីហោ ដាវី សាច់អាំង១៦៨) ទីតាំងផ្សេងទៀតបានបិទអស់ហេីយ៕