អធិការប៉ូលិសខណ្ឌច្បារអំពៅថ្មី! ចេញឡានចុះផ្សព្វផ្សាយ តាមឧគ្ឃោសនៈស័ព្ទពីវិធីការពារបង្កាទប់ស្កាត់មេរោគកូវីដ១៩នៅតាមដងផ្លូវនាខណ្ឌច្បារអំពៅ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ នេះលោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅទើបឡើងថ្មីបានដឹកនាំកម្លាំងមន្រ្តីប៉ូលិសខណ្ឌជាច្រើនរូបដោយធ្វើដំណើរតាមរថយន្ត,ម៉ូតូ ចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅព្រមទាំងបងប្អូនធ្វើដំណើរតាមដងផ្លូវចេញចូលរាជធានីភ្នំពេញដោយឆ្លងកាត់ភូមិសាស្រ្តខណ្ឌច្បារអំពៅគឺដើម្បីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារ,ពាក់ស្រោមដៃនិង ការរស់នៅស្អាត,ហូបស្អាត់,កន្លែងបម្រើការងារត្រូវតែស្អាតជានិច្ចផងដែរ។
ខណៈពេលធ្វើដំណើរចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាឱកាសនោះលោកម៉ៅ សឿន អធិការប៉ូលិសខណ្ឌច្បារអំពៅក៏បានមានមតិលើកឡើងយ៉ាងក្បោះក្បាយដោយសង្កត់ធ្ងន់ថាដើម្បីបង្ការទប់ស្កាត់ ដោយការ ,ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩និងមានសារអប់រំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នកមកពីបរទេសសូមអោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បីការពារនៃការឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត នោះក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពរបស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល។
លោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញហើយក្នុងនោះដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំដោយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅនិងជាអភិបាលខណ្ឌច្បារអំពៅផងនោះកាលពីព្រឹកមិញនេះក្នុងនាមរូបខ្ញុំម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ដោយក្ដាប់ពីសភាពការណ៍ និង ធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវិធីការពារ បង្ការទប់ស្កាត់នៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ៕