លោកអធិការប៉ូលិសស្រុកកៀនស្វាយដឹកនាំ កម្លាំង!ចុះផ្សព្វផ្សាយ តាមឧគ្ឃោសនៈស័ព្ទពីវិធីការពារបង្កាទប់ស្កាត់មេរោគកូវីដ១៩ក្នុងមូលដ្ឋានស្រុក
កណ្ដាល៖ក្នុងមួយរយះនេះកម្លាំងសមត្ថកិច្ចប៉ូលិសទូទាំងស្រុកកៀនស្វាយបានបើកយុទ្ធចុះផ្សព្វផ្សាយដោយស្ដីពីវិធីបង្ការ ការពារទប់ស្កាត់នៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅតាមបណ្ដាភូមិ ឃុំនាស្រុកកៀនស្វាយខេត្តកណ្ដាលផងដែរតួយ៉ាងកាលពីព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងមន្ត្រីប៉ូលិសទូទាំងស្រុកនិងតាមបណ្ដាប៉ូលិសប៉ុស្ដ៍ទាំង៨ប៉ុស្ដិ៍ជាច្រើនរូបដោយធ្វើដំណើរតាមមធ្យោបាយនានាមានរថយន្ត,ម៉ូតូ ចុះធ្វើការផ្សព្វផ្សាយពីវិធីបង្កាការពារមេរោគកូវីដ១៩ដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយព្រមទាំងបងប្អូនធ្វើដំណើរតាមដងផ្លូវចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់ភូមិសាស្ត្រស្រុកកៀនស្វាយគឺដើម្បីអោយពួកគាត់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវីការពារមេរោគកូវីដ១៩នេះនិងក៏បានធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលពីរបៀបការពារមេរោគកូវីដ១៩ដោយវាស់កំដៅ,បាញ់អាកុលលាងសម្អាតដៃ,ពាក់ម៉ាស់ការពារ,ពាក់ស្រោមដៃនិង ការរស់នៅស្អាត,ហូបស្អាត់,កន្លែងបម្រើការងារត្រូវតែស្អាតជានិច្ចផងដែរ។
ខណៈពេលធ្វើដំណើរចុះផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នាឱកាសនោះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយក៏បានមានមតិយោបល់លើកឡើងយ៉ាងក្បោះក្បាយដោយសង្កត់ធ្ងន់ថាដើម្បីបង្ការទប់ស្កាត់ ដោយការ ,ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩និងមានសារអប់រំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការពារនៃការរីករាលដាលជម្ងឺកូវីដ១៩។ដូចតទៅ៖
១៖ អ្នកមកពីបរទេសសូមអោយរស់នៅដាច់ឆ្ងាយពីគេរយះពេល១៤ថ្ងៃដើម្បីការពារនៃការឆ្លងជម្ងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត នោះក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិគ្រោះយោបល់ថែទាំសុខភាពរបស់លោកអ្នកផងដែរពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខភិបាល។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់លោកស្នងការនគរបាលខេត្តកណ្ដាលដោយលោកស្នងការខេត្តមានការណែនាំចង្អុលបង្ហាញជាប្រចាំដោយផ្ទាល់ផងនោះកាលពីព្រឹកមិញនេះក្នុងនាមរូបខ្ញុំព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ដោយក្ដាប់ពីសភាពការណ៍ និង ធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទដើម្បីអោយបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយដែលមាន៨ឃុំដែលរស់នៅស្របកំណាត់ផ្លូវលេខ១១០និងកំណាត់ផ្លូវជាតិលេខ១អោយបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតពីវិធីការពារ បង្ការទប់ស្កាត់នៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ៕
