លោកអភិបាលខណ្ឌចំការមនចុះចែកទឹកអាកុល, សាប៊ូលាងដៃដុះខ្លួនជូនដល់ប្រជាជន១០០គ្រួសារ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំការងារនេះដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនដោយអមដំណើរដោយអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌចៅសង្កាត់ព្រមទាំងមន្ត្រីសាលាចំការមនជាច្រើនរូបទៀតដោយបានចុះសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមខ្នងផ្ទះនិមួយៗនិងចែកអាកុល,សាប៊ូលាងដៃដុះខ្លួនជូនដល់ប្រជាជនចំនួន១០០គ្រួសារដែលរស់នៅសហគមន៍ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញហើយឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌចំការមនក៏បានចុះផ្សព្វផ្សាយនិងបិទផ្ទាំងរូបភាពដោយស្ដីពីការ បង្ការ ទប់ស្កាត់ការពារមេរោគកូវីដ១៩ផងដែរ។ដូចនេះយើងត្រូវចូលរួមបង្ការនិងទប់ស្កាត់នៃការរាលដាលជម្ងឺកូវីដ១៩។
លោកថេង សុថុល អភិបានខណ្ឌចំការមនបានអោយដឹងទៀតថាដោយសូមអោយបងប្អូនប្រជាជនទាំងអស់ចូលរួមធ្វើអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូជាប្រចាំអោយបានទៀងទាត់និងពាក់ម៉ាស,ពាក់ស្រោមដៃជាប្រចាំដើម្បីថែរក្សានូវសុខភាពអោយបានល្អប្រសើរពោលគឺការពារប្រសើរជាជាងព្យាបាលគឺត្រូវតែស្អាតនិងមានអនាម័យជានិច្ចការពារខ្លួនយើងក៏ដូចការពារក្រុមគ្រួសារយើងផងដែរ។ដូចនេះយើងមិនត្រូវមើលរំលងឡើយក្នុងការថែទាំសុខភាពពោលគឺយើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
