រដ្ឋបាលរាជធានីសម្រេច ផ្អាកការផ្តល់សេវា រថយន្តក្រុងនិងសេវាកាណូតជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់មេរោគ កូរ៉ូណា (COVID-19)
ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងនិងការរីករាលដាលមេរោគ កូរ៉ូណា (COVID-19)នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បាន សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង city busនិងសេវាកាណូតtaxi boatជាបណ្ដោះអាសន្ន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ស្ថានការនៃមេរោគ កូរ៉ូណា(COVID-19)បានធូរស្បើយជាធម្មតាឡើងវិញ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជននិងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង city busនិងសេវាកាណូតtaxi boatរ បស់រដ្ឋាករប្រយ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុង city bus រាជធានីភ្នំពេញទាំងអស់អោយបានជ្រាបថាបច្ចុប្បន្នមេរោគ កូរ៉ូណា (COVID-19) កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅរាជធានីភ្នំពេញក្រសួងសុខាភិបាល បានរកឃើញមានអ្នកផ្ទុកមេរោគ កូរ៉ូណា (COVID-19) មួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ ការចម្លងនិងការរីករាលដាលនៃមេរោគ កូរ៉ូណា (COVID-19) នេះផងដែរ។
ដូច្នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងនិងការរីករាលដាលមេរោគ កូរ៉ូណា (COVID-19)នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង city busនិងសេវាកាណូតtaxi boatជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ស្ថានការនៃមេរោគ កូរ៉ូណា (COVID-19)បានធូរស្បើយ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា សាធារណជននឹងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង city busនិងសេវាកាណូតtaxi boat យោគយល់អធ្យាស្រ័យនិងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា (COVID-19 នេះទាំងអស់គ្នា៕