រយះពេលមួយថ្ងៃអាជ្ញាធរខណ្ឌបឹងកេងកងចុះចែកក្រមា,ម៉ាស,សាប៊ូ,អាកុ,និងថវិកា២មុឺនរៀលជូនដលប្រជាជន២សង្កាត់គឺសង្កាត់បឹងកេងកងទី១និងសង្កាត់អូឡាំពិក
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិងជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានអោយដឹងថាសម្រាប់ថ្ងៃនេះគឺនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកងនិងលោកប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកងដោយបានចុះចែកក្រមា,ម៉ាស,សាប៊ូ,អាកុក,និងថវិកា២មុឺនរៀលជូនដល់បងប្អូនប្រជាជន២សង្កាត់គឺសង្កាត់បឹងកេងកងទី១និងសង្កាត់អូឡាំពិកប្រមាណ៤៥ក្រុមគ្រួសារដើម្បីទុកប្រើប្រាស់ក្នុងការ ការពារបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាដោយសូមអោយបងប្អូនប្រជាជនទាំងអស់ចូលរួមធ្វើអនាម័យដោយលាងសម្អាតដៃនឹងសាប៊ូជាប្រចាំអោយបានទៀងទាត់និងពាក់ម៉ាស,ពាក់ស្រោមដៃជាប្រចាំដើម្បីថែរក្សានូវសុខភាពអោយបានល្អប្រសើរពោលគឺការពារប្រសើរជាជាងព្យាបាលគឺត្រូវតែស្អាតនិងមានអនាម័យជានិច្ចការពារខ្លួនយើងក៏ដូចការពារក្រុមគ្រួសារយើងផងដែរ។ដូចនេះយើងមិនត្រូវមើលរំលងឡើយក្នុងការថែទាំសុខភាពពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕