ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចុះបង្ក្រាប​ឈើ នៅ​ស្រុក​សៀម​បូក​, អាវុធហត្ថ​ខេត្តពោធិ៍សាត់ ដុត​កម្ទេច​រថយន្ត​បា​កុង​១​គ្រឿង​

127

 

​ស្ទឹងត្រែង​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះទៅ​បង្ក្រាប​ឈើ​ខុសច្បាប់ នៅ​អូរ​ម្រះ​ភូមិ​អូរ​ឡង់ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង វេលា​ម៉ោង ១១ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០​។​

​ប្រតិបត្តិ​ការបង្ក្រាប​ប្រមូលយក​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត​
​ចាប់យក​វត្ថុតាង រួមមាន ឈើមូល​ប្រណិត (​ធ្នង់​) ចំនួន ១៥​ដុំ , ឈើ​អារ​ប្រភេទ​លេខ ១ តា​សេ ចំនួន ៦៧​ដុំ មិនទាន់​វាស់វែង ។​
​ក្រោយពេល​ចុះបង្ក្រាប កម្លាំង​អាវុធហត្ថ បានប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ទទួល​យកទៅអនុវត្ត​ន៍​តាម​នីតិវិធី​។​

​ចំណែក​នៅវេលា​ម៉ោង ១២ និង ១៤​នាទី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ សហការ​ជាមួយ​ក្រុមចម្រុះ ដោយមាន​ការសម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​លេខ (៤១៧៧៣-៦១៨៩៣) ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ដោយបាន​រឹបអូស​រថយន្ត​(​បា​កុង​)១​គ្រឿង ជា​មធ្យោបាយ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​(​ម្ចាស់​គេចខ្លួន​)​។​
​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ដុត​កម្ទេចចោល នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លាច​៕​

អត្ថបទដែលជាប់ទាក់ទង