រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី កើនដល់១១៤នាក់
ភ្នំពេញ៖ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ខែមេសានេះ មានអ្នកជំងឺចំនួន៣៥នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាល សរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៧៩នាក់ ក្នុងចំណោមកូវីដ ១១៤ករណី។ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន១នាក់ សរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
អ្នកជំងឺថ្មីទាំង៤នាក់នោះ មាន ទី១ បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ ទី២ ស្ត្រីជនជាតិបារាំងអាយុ ៦៧ឆ្នាំដែលជាអ្នកទេសចរបារាំង ក្នុងក្រុមជាមួយនឹងអ្នកទេសចរបារាំង៣០នាក់ដែលមួយចំនួនធំត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទី៣ ស្ត្រីជនជាតិបារាំងអាយុ៥៩ឆ្នាំ ក្នុងចំណោមអ្នកទេសចរបារាំង ៤នាក់ផ្សេងពីក្រុមខាងលើ ដែលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជាមានវីរុសកូវីដ១៩ ចំនួន២នាក់ដំបូងគេ) ត្រូវបានដាក្យសម្រាបកព្យាបាលនៅសណ្ឋាគារ ក្នុងក្រុងព្រះសីហនុ និងទី៤ បុរសជនជាតិម៉ាឡេស៊ីអាយុ ៤០ឆ្នាំជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។
ដោយឡែកអ្នកជំងឺដែលជាសះស្បើយនោះ គឺជាទារកអាយុ៤ខែ ជាកូនបង្កើតរបស់បុរសជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយដែរ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកុមារជាតិ៕