ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ផ្ដល់ភេសជ្ជៈ និងសម្ភារះដល់ខណ្ឌបឹងកេងកង
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៦ខែមេសាឆ្នាំ២០២០នេះនៅ
សាលាខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានរៀបចំពិធីប្រគល់-ទទួល ភេសជ្ជៈ និងសម្ភារៈមួយចំនួនរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩ ដែលមានដោយ លោក ហេង ពិសិដ្ឋ ប្រធានស.ស.យ.ក ខណ្ឌបឹងកេងកង និងជាអភិបាលរងខណ្ឌបឹងកេងកងនិងលោក សន ប៊ុនមាន អនុប្រធានលេខាធិការដ្ឋានស.ស.យ.ក រាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកាស.ស.យ.ករាជធានីភ្នំពេញ មកចូលរួមជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ប្រធាន ស.ស.យ.ក ខណ្ឌបឹងកេងកង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នៅពេលនេះ ។
ជាមួយគ្នានេះដែរ លោកអភិបាលរង ខណ្ឌបឹងកេងកងហេង ពិសិដ្ឋដែលជាតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានក៏បានសូមជូនពរជ័យដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕