លោក ឡុង ឌីម៉ង់ បញ្ជាក់ពីស្ថានភាព របស់ពលរដ្ឋ ខ្មែរ០៣នាក់ដែលបានឆ្លងវីរុស Covid 19 នៅសាធារណរដ្ឋកូរ៉េ


លោកបន្ថែមថា តែចំពោះទារករបស់គាត់ដែលមានអាយុ ៣ខែ ឃើញថា នៅមានវិជ្ជមានcovid19 សេសសល់នៅឡើយ។អាស្រ័យហេតុនេះ បើសិនជាការធ្វើតេស្តលើកចុងក្រោយសម្រាប់ម្ដាយប្អូនស្រីនៅតែអវិជ្ជមាន នោះគាត់នឹងអាចអនុញ្ញាតឲ្យចេញទៅផ្ទះមុន ប៉ុន្តែប្អូនស្រីត្រូវនៅបន្តទៀតជាមួយនឹងទារករបស់គាត់រហូតដល់ជាសះស្បើយជាស្ថាពរ។ដោយឡែកស្វាមីរបស់គាត់ដែលជនជាតិកូរ៉េ បានជាសះស្បើយហើយ និងបានត្រឡប់ទៅផ្ទះវិញហើយ។”
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៧ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៣៣១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០៕