ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវឃាត់ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូគ្រឿង

59

 

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ ជនសង្ស័យ២នាក់ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៧ ខែមេសា ឆ្នាំ 2020 បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព (ឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូ)បានសម្រេច កាលវេលាម៉ោង១យប់ឈានចូល នៅថ្ងៃទី​៦ ខែមេសា ឆ្នាំ ២០២០​ ​ នៅចំណុចផ្ទះជួល​ផ្លូវបេតុង​ក្រុមទី៨ ភូមិឃ្លាំងសាំង​សង្កាត់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១​ ឈ្មោះ​ វ៉េត​ ណារ៉ូត​ ហៅបូម​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះលេខ៣៨១​ ផ្លូវបេតុង​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ (ប្រេីប្រាស់សារធាតុញៀន)​។ ជនសង្ស័យទី២​ ឈ្មោះ​ សេន​ ដាវី​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះជួល​ ផ្លូវបេតុង​ ក្រុមទី១០ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ​ខណ្ឌឫស្សីកែ (ប្រេីប្រាស់សារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ មុី រ៉ា ភេទស្រីអាយុ២៤ឆ្នាំមុខរបរលក់ខោអាវស្នាក់នៅកន្លែងកើតហេតុខាងលើ។ សំភារៈ​ដកហូត ម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៍ទឹកក្រូច-ស​ សេរីឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HB-9449 (បានប្រគល់ជូនជនរងគ្រោះវិញ)។

លោក អធិការនគរបាលខណ្ឌបានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ជួល​ ចាក់សោរទ្វារបន្ទប់រួចចេញទៅក្រៅជួបមិត្តភ័ក្ត​ ពេលត្រឡប់មកវិញឃើញទ្វារបន្ទប់របើកហើយចូលទៅមើលមិនឃើញម៉ូតូក៏បានឆោឡោមកប្ដឹងសមត្ថកិច្ច។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងកំលាំងជំនាញខណ្ឌ+ប៉ុស្ត៍បានធ្វើការស្រាវជ្រាវលុះដល់ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង៤នាទីទៀបភ្លឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ ដែលបានធ្វើសកម្មភាពលួចម៉ូតូខាងលើតែម្តង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង