ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​បឹង​កេងកង បើក​កិច្ចប្រជុំ​ស្ដីពី វិធានការ ការពារ​នៃ​ជម្ងឺឆ្លង​ថ្មី​កូ​វីដ​១៩

101

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០៩​ខែមេសា​ឆ្នាំ​២០២០​នេះ​នៅ​សាលាខណ្ឌ​បឹង​កេងកង​បានរៀបចំ​កិច្ចប្រជុំ​ស្ដីពី​វិធានការ និង​ការការពារ​នៃ​ជំងឺឆ្លង​ថ្មី​កូ​វីដ​-១៩( Covid-19)»​។ ពិធី​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង អស់​
​លោក លោកស្រី អភិបាលរងខណ្ឌ​បឹង​កេងកង លោកនាយក​រដ្ឋបាល​ខ​ណ្ឌ លោក​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ព្រមទាំង​អស់លោក លោកស្រី​
​ប្រធានភូមិ​ទាំង​៥៤ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង នៃ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ក៏បាន​ឧបត្ថម្ភ​នៅ​សំភារៈ​ដើម្បី​បង្ការ​ក្នុងការ ការពារ​មេរោគ​កូ​វីដ​១៩​ទៅដល់​ប្រធានភូមិ​ទាំង​៥៤​ភូមិ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​៖
​ថវិការ​ចំនួន ៥០,០០០​រៀល​,​ក្រ​ម៉ា​, ម៉ាស់​, អាល់កុល​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាល ខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​ក៏បាន​មានមតិ​សំណេះសំណាល យ៉ាង​ក្បោះក្បាយ​ដោយ​ធ្វើការ​ក្រើនរំលឹក​ទៅដល់​អស់លោក លោកស្រី​ដែលជា​ប្រធានភូមិ​ទាំងអស់​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​អនាម័យ​អោយបាន​គ្រប់ពេលវេលា ដើម្បី​បង្ការ​ទប់ស្កាត់​ការពារ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ហើយ​បើ​មាន​បងប្អូន​ដែល​ទើប​វិល​ត្រលប់​មកពី​បរទេស​ត្រូវអោយ​ពួកគាត់​ស្នាក់នៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​បើ​មានការ​សង្ស័យ​ក្នុងករណី​ណាមួយ​នោះ​សូម​ទាក់ទង​ទៅ​លេខ​១១៥ ។​ដូចនេះ​យើង​មិនត្រូវ​មើលរំលង​ឡើយ​ក្នុង​ការថែទាំ​សុខភាព​ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង