ក្រុមជនល្មើស ធ្វើសកម្មភាពប្លន់ ឆក់ ផ្ទុះអាវុធ ៤ថ្ងៃជាប់គ្នា តែនគរបាលមិនទាន់បង្ក្រាបបានសោះ
ភ្នំពេញ : ក្នុងទឹកដីនៃអធិការនគរបាលខណ្ឌបឹងកេងកង កើតមានរឿង អសន្តិសុខក្នុងមូលដ្ឋាន ឆក់ ប្លន់ និងផ្ទុះអាវុធ ផ្ទួនៗគ្នាចំនួន៤ថ្ងៃ ជាប់គ្នា មិនទាន់ឃើញមានបង្ក្រាបជនសង្ស័យនៅឡើយទេ ហើយមាន២ករណី បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត។ មហាជនបានលើកឡើងថា ចាំមើលលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេង មិនទាន់មានចំណាត់ការបង្ក្រាប ជនសង្ស័យដែលប្រព្រឹត្តបទល្មើស ឆក់ ប្លន់ និងបាញ់បោះ សេរី យកមកផ្តន្ទាទោសបានដែរឬទេ?
សូមបញ្ជាក់ផងដែរ កាលពីពេលថ្មីៗនេះ គឺនៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណី ក្រុមជនសង្ស័យមួយក្រុមជនល្មើសធ្វើសកម្មភាព ធាក់និងវាយ បំណងប្លន់យកម៉ូតូ ពីជនរងគ្រោះ២នាក់ មិនបានសម្រេច នៅចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ករណីទី២ យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យមួយក្រុម ធ្វើសកម្មភាព ឆក់ទៅលើនារីម្នាក់ ហើយធាក់ដៃចង្កូតបណ្ដាលឲ្យដួលម៉ូតូ ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅចំណុចទុលមុខ ហាង ១៦៨ ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងករណីទី៣ ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាព បាញ់គំរាមក្រុមតៃកុងឡានមួយក្រុម នៅមុខវិទ្យាល័យទួលស្វាយព្រៃ ចំណុចផ្លូវ ១៩៩ កែងនឹងផ្លូវ៣៦៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង បណ្ដាលឲ្យរបួសមនុស្សម្នាក់ និង ករណីទី៤ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់ ខ្សែកពីនារីម្នាក់ សពឈ្មោះ ហុង សុខចេង ភេទស្រី អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ នៅក្រោយមន្ទីរពេទ្យ រុស្ស៊ី ផ្លូវ៤៣០ ហើយជនរងគ្រោះគ្រោះ ដេញតាម មកដល់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវក្រុមជនសង្ស័យ ធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដោយឲ្យរងរបួស រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។
ហើយមកដល់ពេលនេះ សមត្ថកិច្ច មិនទាន់ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យទាំងនោះ បានម្នាក់ណាយកមក សួរនាំនៅឡើយទេ ។
នេះជាការភ័យព្រួយបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខណ្ឌបឹងកេងកងទាំងមូល ហើយបទល្មើសនេះ អាចបង្កចេញពីកន្លែង ល្បែងស៊ីសង តាមប្រព័ន្ធអេឡិចត្រូនិក ដូចជាទីតាំង ហ្គេមបាញ់ នៅចំណុចផ្លូវ លូលេខ ១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែរ កំពុងដំណើរការទាំងយប់ទាំងថ្ងៃ ដើម្បីទទួលភ្ញៀវអ្នកញៀនល្បែង មកចូលលេងទីតាំងទាំងនេះ ហើយគឺជាប្រភពនៃបទល្មើស ទើបបណ្ដាលឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋាន លួច ឆក់ ប្លន់ ជាញឹកញាប់ក្នុងខណ្ឌបឹងកេងកងតែម្ដង ។
ទោះជាយ៉ាងណាក៏ដោយ ករណី ឆក់ ប្លន់ និងផ្ទុះអាវុធ៤ថ្ងៃជាប់គ្នា សមត្ថកិច្ចខណ្ឌបឹងកេងកង មិនទាន់មានចំណាត់ការលើជនល្មើសនៅឡើយទេ ៕