ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្រ្តី វង សូត ចុះពិនិត្យ ដើម្បីពន្លឿនការដ្ឋាន សាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា នៅស្រុកអង្គស្នួល

67

 

កណ្តាល៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញចុះសំណេះសំណាល និងពិនិត្យ ដើម្បីពន្លឿន កាដ្ឋានសាងសង់ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមអ្នកពាក់ព័ន្ធទាំងអស់គិតគូរយកចិត្តទុកដាក់ជាពិសេសអំពីគុណភាពសំណង់ នៃ អគារ គ្រប់ប្រភេទ ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារដែលបានព្រម ព្រៀងគ្នា ដើម្បី ធានាបាននូវគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការបម្រើឱ្យវិស័យពិការភាពនៅកម្ពុជា ។
សូមបញ្ជាក់ថា៖ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ នៅភូមិ ត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងថា អាគារ សំខាន់ៗដែលនឹងត្រូវសាងសង់នៅក្នុងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនេះរួមមាន អាគារពាណិជ្ជកម្ម ទីចាត់ការ អាគារដ្ឋបាល អាគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អាគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម និង អាគារដ្ឋបាល រោងចក្រ និង អាគារការិយាល័យ សិប្បកម្មផលិតទឹកសុទ្ធ ស្រះទឹក និង សួនកុមារ ដែលសាងសង់ និង បំពាក់ទៅដោយបរិក្ខាតាមស្តង់ដារ ។
ជាការកត់សម្គាល់ នេះគឺជាគម្រោងជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់វិស័យសង្គមកិច្ច នៅកម្ពុជាបន្ទាប់ពីមជ្ឈមណ្ឌលថែទាំ និង ស្តារនីតិសម្បទាជនវិបល្លាសស្មារតី និង មជ្ឈ មណ្ឌល យុវនីតិសម្បទា ដែលស្ថិតនៅ ស្រុកកណ្តាលស្ទឹងខេត្ត កណ្តាល ដោយ មណ្ឌល សម្រាប់ បម្រើ វិស័យពិការភាពកន្លងមកមានជា លក្ខណៈ ជាផ្នែកៗ ពោលគឺមិនមែនជា លក្ខណៈ ប្រមូលផ្តុំហើយក៏មិនមែនជាលក្ខណៈ ស្តង់ដារបែប នេះឡើយ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បាន នាំយកអំណោយចែកជូនដល់កម្មករ កម្មកានីសំណង់ក្នុងកាដ្ឋាន និងបុគ្គលិកបម្រើការទីនះ ចំនួន ២០០នាក់ ដោយម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ចំនួន១០០.០០០រៀល ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង