ប្រមុខរាជរដ្ឋាភិបាល ផ្ញើសារលិខិតជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីបង្ហាញពីសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន និងបង្ហាញពីការប្តេជ្ញាចិត្តដទៃទៀតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
សម្រាប់ឆ្នាំ២០២០នេះ បើទោះបីជា រាជរដ្ឋាភិបាល មិនអនុញ្ញាឱ្យមានការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងណាក្តី តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចេញសារជូនប្រជាពលរដ្ឋខ្មែរ បង្ហាញនូវរាល់សមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០១៩ និងបង្ហាញពីការងារជាច្រើនទៀត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ និងជំរុញលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ខាងក្រោមជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ញើជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបនឹងត្រូវផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ៖