ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមនណែនាំ ប្រជាជនគិតគូរថែរក្សាសុខភាព

114

 

ភ្នំពេញ ៖ លោកថេង សុថុលអភិបាលខណ្ឌចំការមនបានធ្វើការណែនាំទៅដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់ស្នើរអោយមានការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់មើលថែរក្សាសុខភាព និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កានិងទប់ស្កាត់នៃការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩។
លោកថេង សុថុល អភិបាលខណ្ឌចំការមនមានមតិលើកបែបនេះខណៈពេលអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយដល់ប្រជាជនទីទ័លក្រនិងជនចាស់ជរាគ្មានទីពឹងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះនៅក្នុងបរិវេណវត្តថាន់។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងក្នុងពិធីចែកអំណោយដោយបានធ្វើការណែនាំដល់ប្រជាជនបើមិនមានការចាំបាច់ទេ នោះគួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តសង្កាត់ទាំង៥របស់ខណ្ឌចំការមននាសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ ថែទាំ សុខភាពឱ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ កូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាជននេថ្ងៃនេះមាន ចំនួន៥៣គ្រួសារ គឺជាទេយ្យទាន ដែលទទួលបានពីព្រះគ្រូចៅអធិការវត្ត គណៈកម្មការ ព្រះសង្ឃ និងអាចារ្យនៃ វត្តនួនមណីរាម ហៅវត្តថាន់ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ត្រីខ៥កំប៉ុង ,សារុង១ ,និងថវិកា ៣ម៉ឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង