អភិបាលខណ្ឌបឹងកេងកងបង្កើន ការយកចិត្តទុកដាក់លើការងារអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់តាមដងផ្លូវ
ភ្នំពេញៈកាលពីព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២០នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះបោសសម្អាតធ្វើអនាម័យបរិស្ថាន ដោយបាញ់ទឹកលាងសម្អាតផ្លូវ ,របាំងថ្មចែកទ្រូងផ្លូវនិង ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវអោយមានរបៀបរៀបរយកាន់តែល្អបបរសើរដោយបាញ់ទឹកលាងសម្អាតផ្លូវ,របាំងថ្មចែកទ្រូវផ្លូវនៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២និងសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារនេះដោយចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថានដោយបាញ់ទឹកលាងសម្អាត់ផ្លូវនិងកើបដីភក់តាមចិញ្ចើមផ្លូវ,ទ្រូងផ្លូវនៅតាមដងផ្លូវនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់តាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញគឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារដែលកម្លាំងចម្រុះអាជ្ញាធរខណ្ឌបឹងកេងកងកំពង់ធ្វើនាថ្ងៃនេះហើយពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះនៅពេលព្រឹកនិងពេលល្ងាចហើយបានកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននិងរកទិញទំនិញនៅតាមទីផ្សារនានានៅភ្នំពេញនាសព្វថ្ងៃនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីជាការលើកកម្ពស់នូវមុខមាត់កិត្តិយសខណ្ឌបឹងកេងកងផងដែរ។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹមពិសេសនៅថ្ងៃចុងសប្ដាហ៍តួរយ៉ាងដូចថ្ងៃនេះ(១១ខែមេសាឆ្នាំ២០២០)នេះជាដើម។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងដោយសង្កត់ធ្ងន់ទៀតថាបើចង់មាន៧អនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ។
គួរបញ្ជាក់ផងដែរថាខណ្ឌបឹងកេងកងប្រែមុខមាត់ថ្មីក្រោមការដឹកនាំពីសំណាក់លោកធឹម សំអាន ជាអភិបាលខណ្ឌហើយការងារនេះទទួលបានជោគជ័យដោយមានការចូលរួមគាំទ្រពីមហាជនទូទៅផងដែរ៕