ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញនឹងមានចំណត រថយន្ត៣ទីតាំងទៀត ដោយ គ្រោងចំណោយទឹកប្រាក់វិនិយោគប្រមាណ១៦០លានដុល្លារ អាមេរិក របស់ក្រុមហ៊ុនចិន

129

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយបានបង្ហាញពីគម្រោងរបស់ខ្លួនថា នឹងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ១៦០លានដុល្លារ អាមេរិក ក្នុងនោះ២កន្លែង នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។

   ឆ្លើយតបទៅនឹងការមានបំណងវិនិយោគលើចំណតរថយន្តក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនGood Car investmentរបស់ប្រទេសចិន លោកឃួង ស្រេង អភិ បាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែង ការស្វាគមន៏ចំពោះគោលបំណងខាងលើនេះព្រោះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវការចំណតរថយន្តជាចំណុចអទិភាពក្នុងទីក្រុងសព្វថ្ងៃដែលខ្វះចំណត។

  ការលើកឡើងដូច្នេះក្នុងពេលដែលលោកអភិបាលទទួលជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនGood car investmentប្រទេសទេសចិនតាមរយះ លោកស្រីឧកញ៉ាចាន់ សុទ្ធា កាលពីព្រឹកថ្ងៃទី៣០មិថុនានេះនៅសាលារាជធានីភ្នំពេញ។

     លោកស្រី ឧញ៉ាចាន់ សុទ្ធា បានជំរាបជូនពីគោលបំណងវិនិយោគលើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមករាជធានីភ្នំពេញ។តំណាង ក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្តចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញលើទឹកប្រាក់វិនិយោគ១៦០លានដុល្លាអាមេរិកដែលក្រុមហ៊ុនបានពិនិត្យទីតាំងរួចចំនួន២កន្លែងគឺនៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។

    លោកអភិបាលបានផ្តល់អនុសាសន៏ឲ្យ ក្រុមហ៊ុនសិក្សាឲ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគគឺធ្វើឲ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមមកបង្ហាញគំរោងធំ ទំនើបរបស់ខ្លួនតែពុំមានឃើញលទ្ធផលដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យពួកគេបរាជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង