ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គេចខ្លួន​បាន​៣​ថ្ងៃ ត្រូវ​នគរបាល​តាម​ចាប់ ក្រោយ​លួច​ម៉ូតូ​

73

 

​ភ្នំពេញ ៖ ចៀស​មិន​ផុតពី​គុក ក្រោយ​លួច​ម៉ូតូ​មួយគ្រឿង យកទៅ​បញ្ចាំ​លេងល្បែង ហើយ​គេចខ្លួន​បាន​៣​ថ្ងៃ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​តាម​ចាប់បាន នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែ​កក្ដ​ដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ។​

​លោក ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ បានអោយដឹងថា ក្រោយ​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ លឿង ដា​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ថា​បាន​បាត់​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-6614 ។

​ភ្លាមៗ​លោក​បាន​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​តាម​ចាប់បាន​ជនសង្ស័យ ឈ្មោះ ពៅ ដា​រ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​។​

​លោក​អធិការ បានអោយដឹងថា កាលពី​ថ្ងៃទី ០៥-០៧-២០២០ ម៉ោង​១០​និង​៣០​នាទី ជនរងគ្រោះ​ទុក​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌ ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ ១DD-៦៦១៤ នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ កើតហេតុ ដោយ​ទុក​កូនសោ​ជាប់​នឹង​ម៉ូតូ រួច​ចូលទៅ​ក្នុងផ្ទះ ម្តាយក្មេក បន្តិចក្រោយមក​ជនរ​ង​គ្រោះ​ចេញមក​វិញ ក៏​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់ខ្លួន​ជិះ​គេចខ្លួន​។ លុះដល់​ថ្ងៃទី ០៨-០៧-២០២០ កាល​វេលា​ម៉ោង​១០​និង​៣០​នាទី ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​ទៅរក​កន្លែង​បញ្ចាំ​នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ហើយក៏​ត្រូវបាន​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ប្រទះឃើញ​ស្លាក​លេខ​ម៉ូតូ​និង​ម៉ូតូ​ដែល​បាន​បាត់​ប្ដឹង​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​ចុះ​អន្តរាគមន៍​ទាន់ពេលវេលា​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង​ម៉ូតូ​០១​គ្រឿង យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ ក្រោយពី​សាកសួរ​នាំ​ជនសង្ស័យ​ទទួលស្គាល់​ពិតប្រាកដ​បាន​លួច​យក​ម៉ូតូ​រងគ្រោះ​មែន​ដោយ​អត់លុយ​លេងល្បែង​ចំណែក​គ្រឿងញៀន​មិនបាន​ប្រើប្រាស់​នោះទេ​និង​កសាង​សំណុំ​រង​ចាត់ការ​តាមច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង