ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី រៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ

152

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនិងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈដែរនឹងបើកសាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញាខាងមុខនេះ

  ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនឹងមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី ៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំ អនាម័យបរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបករណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។

   លោកលោកតូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡាសាលារៀនទាំងអស់ សម្រាប់ថ្នាក់ទី ០៩និងថ្នាក់ទី១២ ត្រូវបានបើកអោយសិស្ស បានសិក្សារៀនសូត្រឡើងវិញដោយចាប់ពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះតទៅ។

   លោកបញ្ជាក់ថា កន្លងមកនេះ ពោលគឺនៅពេលមិនទាន់មានមេរោគកូវីដ១៩ ជាធម្មតា សិស្សត្រូវរៀនក្នុង១ថ្នាក់ប្រមាណ៥០នាក់ តែសម្រាប់ការ បើកសាលាអោយសិស្សបានរៀនឡើងវិញនាថ្ងៃទី០៧ខែកញ្ញាខាងមុខនេះ គឺមិនដូចនាពេលកន្លងមកនោះទេ គឺក្នុងមួយថ្នាក់ៗ អោយសិស្សរៀនមិនអោយលើសពី២០នាក់នោះទេ ហើយមួយថ្ងៃ សិស្សអាចសិក្សាត្រឹម៣ម៉ោង និង១សប្តាហ៍រៀនបាន

ពី៤ទៅ៥ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការដាក់ចេញនូវវិធានការ ដើម្បីការពារនូវជំងឺកូវីដ១៩ ផងដែរ ដោយតម្រូវឱ្យមានច្រកចេញចូលដែលមានការបាញ់អាកុលសំលាប់មេរោគ ការពាក់ម៉ាសការពារ ការអនុវត្តវិធានការ លាងដៃនឹងសាប៊ូ អាកុល ទឹកជេល នឹងការដាក់គម្លាតសុវត្ថិភាពពីគ្នាមួយម៉ែត្រកន្លះផងដែរ។ ក្រៅពីនេះវេនចេញលេងរបស់សិស្សក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ។

   លោកហែម ស៊ីណារ៉េតប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការបើកសាលារៀនឡើងវិញនេះគឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ ដោយយើងត្រូវរៀបចំជាគណៈកម្មការដើម្បីត្រួតពិនិត្យ ហើយបើមានបញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ យើងនឹងផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ និងការផ្ដល់តាមលេខទូរសព្ទ១១៥ជាដើម។ ពាក់ព័ន្ធនឹងការបើកសាលារៀនវិញនៅថ្ងៃទី០៧ខែកញ្ញាខាងមុខនេះមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ចំពោះវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ១៩។

  យុវសិស្ស ព្រុំ សំណាង ដែលជាសិស្សរៀននៅថ្នាក់ទី១២នៃវិទ្យាល័យបាក់ទូក បានបញ្ជាក់ពីជំហររបស់ខ្លួនថាការដែលក្រសួងអប់រំអនុញ្ញាតសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ បានចូលរៀនសូត្រឡើងវិញនេះ គាត់ពិតសប្បាយរីករាយណាស់ និងមានការជឿទុកចិត្តយ៉ាងខ្លាំងទៅលើវិធានការការពារទប់ស្កាត់នូវជំងឺកូវីដ១៩របស់សាលា ដោយយុវសិស្សរូបនេះអះអាងថា វិធានការការពារទាំងនេះ អាចធ្វើឲ្យឪពុកម្ដាយនិងព្យាបាលរបស់គាត់មានទំនុកចិត្តនិងជឿជាក់ថា មិនមានការឆ្លងនូវជំងឺកូវីដ១៩ ក្នុងអំឡុងពេលដែល ពួកគាត់សិក្សារៀនសូត្រនេះទេ។

   បើតាមយុវតីឈ្មោះនឿន ធីតាក៏បានបញ្ជាក់ស្រដៀងនឹងគ្នានេះផងដែរ ហើយនាងក៏បានសូមអំពាវនាវដល់សិស្សានុសិស្សទាំងអស់ដែល

ត្រូវចូលរៀននៅថ្ងៃទី ០៧ខែកញ្ញានេះ សូមចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នាងក៏បានបញ្ជាក់ផងដែរថា ការសិក្សាតាមអន ឡាញកន្លងមកនេះ នាងពិតជាមានការលំបាកក្នុងការរៀនសូត្រ មានបញ្ហ ឬចំណល់អ្វីមួយមិនដឹងថា សាកសួរយ៉ាងណា ដែលនេះជាបញ្ហា នាងថាការបើកឲ្យមានការសិក្សាផ្ទាល់ជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ឡើងវិញបែបនេះ វាបានធ្វើឲ្យនាងរីករាយក្នុងចិត្តយ៉ាងខ្លាំង៕

 

អត្ថបទដែលជាប់ទាក់ទង