ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈម៉ូតូកង់បីនិងតុកតុក

117

ភ្នំពេញ៖ ដោយសារជំងឺកូវីដ១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងទាំងអស់គ្នា ហើយចំណែកឯវ៉ាក់សាំងសម្រាប់ការព្យាបាលក៏មិនទាន់មានពិតប្រាកដនូវឡើយដែរ ប្រទេសជាច្រើននៅលើពិភពលោកបាននិងកំពុងឆ្លងរីករាល់យ៉ាងខ្លាំង ធ្វើឲ្យតួលេខកើនឡើងជិត៥០លាននាក់ខណៈដែលអ្នកស្លាប់បានកើនដល់១នាល២៤ម៉ឺននាក់នៅទូទាំងពិភលោក។ ដោយមើលឃើញពីភាពផុយស្រួយក្នុងការឆ្លងនិងចម្លងលឿនបែបនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តបើកយុទ្ធនាការផ្សព្វផ្សាយបន្ថែម នៅអ្វីដែលក្រសួងសុខាភិបាលបានធ្វើការណែនាំ ឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវីដ១៩នេះទាំងអស់គ្នា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តើមបើកយុទ្ធនាការជាថ្មីម្តងទៀត ដោយប្រើប្រាស់មធ្យោបាយឧឃោសនស័ព្ទ តាមរយៈម៉ូតូកង់បី និង តុកតុក ចុះផ្សព្វផ្សាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤និងសង្កាត់១០៥របស់រាជធានីភ្នំពេញ

   ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញជាអធិបីភាព លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកនួន ផារ័ត្ន អភិបាលរាជធានីភ្នំពេញនៅបរិវេណមុខមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។

តាមរបាយការណ៍ លោក នួន ផារ័ត្នអភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើងចំនួន២លើកទី១ថ្ងៃនេះយើងជួបជុំគ្នាចំនួន៥ខណ្ឌដែលនៅក្នុងរាជធានីភ្នំពេញ រួចយើងបែងចែកគ្នា ដើម្បីចុះផ្សព្វផ្សាយតាមមូលដ្ឋានខណ្ឌនិងសង្កាត់រៀងៗខ្លួន។ លើកទី២យើងធ្វើ គ្រប់ខណ្ឌនិងគ្រប់សង្កាត់ទាំងអស់ ដើម្បីបន្តផ្សព្វផ្សាយបញ្ជ្រាប់ការយល់ដឹង ហើយឲ្យគាត់ចូលរួមទប់ស្កាការរីករាល់ដាលនៃជំងឺកូវីដ១៩នេះបន្តទៀត។ ព្រោះថាកូវីដមិនទាន់ឃ្លាត់ទៅណាឆ្ងាយពីយើងទាំងអស់គ្នាទេ។    លោក  បន្តថា ការចូលរួមរបស់បងប្អូនដែលជាប្រតិបត្តិករ ក្នុងរបររត់តុកតុកឬ ម៉ូតូកង់បីនេះ ពិតជាមានសារសំខាន់ណាស់ គឺធ្វើខ្លួនឯងនិងក្រុមគ្រួសារផង និងដើម្បីសង្គមជាតិផង។

ដោយឡែកលោក អៀង ផាត អ្នកឯកទេសកម្មវិធីអភិវឌ្ឍតំបន់ទីក្រុងនៃអង្គការUnicef បានលើកឡើងថា បញ្ហាកូវីដមិនមែនជារឿងរបស់បុគ្គណាម្នាក់នោះទេ ប៉ុន្តែវាជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងពីវីរុសកូវូដ១៩នេះគ្រប់ៗគ្នា។ ប្រសិនបើសហគមន៍ណាមួយឆ្លង ឬប្រទេសណាមួយ បានអ្នកឆ្លងម្នាក់ វានឹងបន្តឆ្លងទៅអ្នកដទៃប៉ុន្តែវាគ្រាន់តែរងចាំពេលវាលាដើម្បីចម្លងទៅអ្នកផ្សេងប៉ុណ្ណោះ

លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា យើងទទួលបានជោគជ័យដោយផ្តើមចេញពីកត្តាបុគ្គល ពោលការយល់ដឹង ការផ្សព្វផ្សាយនេះជាមធ្យោបាយដ៏ប្រសើរ ដែលផ្តើមចេញគណៈបញ្ជាការឯកភាព ក្រោមការដឹកនាំរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង   លោក មាន ចាន់យ៉ាដា លើកឡើងថា យុទ្ធនាការនេះពិតជាមធ្យោបាយមួយដ៏ល្អដើម្បីគោះជួងពញ្ញាក់អារម្មណ៍បង្កើនស្មារតីប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋរបស់យើងក្នុងរាជធានីភ្នំពេញគ្រប់សង្កាត់ទាំង១០៥ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ពីព្រោះវីរុសកូវីដ១៩មិនទាន់ទៅណាឆ្ងាយពីយើងគ្រប់គ្នាទេ។ ម្យ៉ាងទៀតសារនេះនិងត្រូវផ្សព្វផ្សាយទូទាំងប្រទេសឲ្យបងប្អូនយើងបានយល់ដឹង ការប្រុងប្រយ័ត្នការចូលរួមអនុវត្តតាមការណែនាំនានាឲ្យបានម៉ឺងមាត់នូវវិធានការរបស់ក្រសួងសុខាភិបាល

  សូមជម្រាប់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា មានវត្តមាន ជំងឺឆ្លងដ៏កាចសាហាវនេះ វីរុសកូវីដ១៩ ចាប់តាំងពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០ តាមរយៈជនជាតិចិនម្នាក់ដែលក្រសួងសុខាភិបាលរកឃើញនៅខេត្តព្រះសីហនុ បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៩៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ២៨៨នាក់និងអ្នកកំពុងសម្រាក់ព្យាបាល៦នាក់ គិតត្រឹមព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០នេះ៕

 

អត្ថបទដែលជាប់ទាក់ទង