ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ ៥គ្រួសារ រងគ្រោះអគ្គីភ័យឆាបឆេះផ្ទះ

126

ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃ ពុធ ៣កើត ខែមិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៍ ផ្តល់ជូន គ្រួសារ ដែលជួបគ្រោះអគ្គីភ័យឆេះរោង ចំនួន ៥គ្រួសារ ដែលប្រកបរបរ រើសអេតចាយ ស្ថិតនៅក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុល អ្វីទាំងអស់។ ហើយម្យ៉ាងវិញទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ មុននឹងចេញទៅក្រៅផ្ទះ ត្រូវបិទប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប អោយបានត្រឹមត្រូវផង ។ ជាមួយគ្នានេះដែរ លោក ប្រធាន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ​ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ ត្រូវបានឆាបឆេះនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន ៩គ្រឿង មាន ៖
១. រថយន្តពន្លត់អគ្គីភ័យ របស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ៦គ្រឿង ប្រើប្រាស់អស់ ៣ឡាន ស្មើនិង ១២ ម៉ែត្រគូប។
២. រថយន្ដពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ។ ហើយអគ្គីភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង ១៣ៈ០០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយមិនបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយ យ៉ាងខ្លាំងបំផុត ចំពោះគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យនេះដែរ តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាព និងខិតខំធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖
– អង្ករ ១បាវ ស្មើ ២៥ គីឡូ , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ត្រី ខ ១យួរ , ទឹកសុទ្ធឱរ៉ាល់ ១ កេស និងសំភារះផ្ទះបាយ១ឈុត រួមមាន ៖ ចានដែក ១ ,ចង្ក្រានហ្គាស ១, ចានស្រាក់ ១, កំសៀវ ១, ធុងទឹក ១, ធុងទឹកកក ១, កន្ទេល ១, មុង ១, ភួយ ១, ខ្នើយ ១, ឆ្នាំងដាំបាយ សម្លរ ២, ចានបាយ សម្លរ ៤, វែកឆា វែកសម្លរ ២, ជ្រុញ ១, រួមទាំង ថវិកាចំនួន ៤០,០០០ ម៉ឺនរៀល ផងដែរ ។
ក្នុងអង្គការ ពន្លឺកម្ពុជា ចូលរួម ឧបត្ថម្ភ ធុកទឹកចំរោះទឹកស្អាត ចំនួន ១ឈុត ក្នុងមួយគ្រួសារ ដើម្បីប្រើប្រាស់ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង