ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅសល់តែជាង២ឆ្នាំទៀតប៉ុណ្ណោះ កម្ពុជានឹងទទួលភ្ញៀវស៊ីហ្គេម

87

ភ្នំពេញ៖គិតត្រឹមពេលនេះកម្ពុជានៅសល់ពេលតែជាង២ឆ្នាំទៀតប៉ុណ្ណោះដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣បានឲ្យដឹងថាបញ្ហាដែលសំខាន់របស់ស៊ីហ្គេមមិនមែនតែការប្រកួតមួយមុខនោះទេតែ ពិធីបើក បិទ គឺមានសារសំខាន់ណាស់។

ពិធីនេះនឹងបង្ហាញពីសក្ដានុពល វប្បធម៌ជាតិ សេដ្ឋកិច្ចជាតិ ទេសចរណ៍ជាដើម និងជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាទៀតផង ដូច្នេះហើយត្រូវចាប់ផ្ដើមធ្វើពីឥលូវនេះទៅ។គួរ
បញ្ជាក់ថារដ្ឋាភិបាលចិនបានបង្ហាញដល់កម្ពុជាពីក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនិងព្រឹត្តិការណ៍កីឡាធំៗនៅប្រទេសចិនពិសេសអ្នកផលិតកម្មវិធីបើក និង បិទដ៏មានឥទ្ធិពលដើម្បីជួយដលើកម្ពុជាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។
ពេលនេះទោះបីកូវីដ ១៩នៅបន្តយារយីពិភពលោកក៏ពិតមែនតែកម្ពុជានឹងរៀបចំនូវ
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះឲ្យបានល្អ ។ថ្នាក់ដឹកនាំកីឡាកំពូលៗនៅកម្ពុជា កំពុងរៀបចំផែនការ និងយុទ្ធសាស្ត្រ ជាច្រើនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( SEA Games 2023 ) ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ អោយទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត។
ទោះជាយ៉ាងណាក៏ដោយសម្រាប់ផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍តាំងពីឆ្នាំ២០១៦នោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានរៀបចំផែនការអនុវត្តចំនួន៤ដំណាក់កាលខណៈដែលក្រុមមន្ត្រីដឹកនាំជាន់ខ្ពស់និងមន្ត្រីជំនាញកីឡាបានសម្រេចដាក់គោលដៅគឺក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះយ៉ាងហោចណាស់ក៏ដណ្តើមបានមេដាយមាសយ៉ាងតិចបំផុតឲ្យបាន៣០ភាគរយនៃវិញ្ញាសាទាំងអស់ក្នុងកម្មវិធីប្រកួតដែរ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងថានៈជាម្ចាស់ផ្ទះរៀបចំប្រកួតគឺយើងត្រូវមានប្រៀបខ្ពស់ក្នុងការជ្រើសយកប្រភេទកីឡាណាដែលយើងមានសក្តានុពលជាងគេដើម្បីឈ្នះមេដាយព្រោះច្បាប់នៅក្នុងការជ្រើសរើសប្រភេទកីឡាសម្រាប់ដាក់ក្នុងស៊ីហ្គេមកំណត់ថា ក្នុងចំនួនប្រភេទកីឡាថ្នាក់តំបន់ ឬកម្រិតទ្វីបចំនួន៣៧ គឺយ៉ាងហោចណាស់យើងត្រូវជ្រើសរើសឲ្យបាន១៤ប្រភេទហើយក្នុងប្រភេទកីឡាអូឡាំពិកចំនួន១៦ យ៉ាងហោចណាស់ក៏ត្រូវជ្រើសឲ្យបាន ៨ប្រភេទដែរ ខណៈដែលកីឡាអត្តពលកម្ម និងហែលទឹកជាអាទិភាពដំបូងបំផុតដែលជ្រើសយកដោយខានមិនបាន។
តាមការវាយតម្លៃសន្និដ្ឋានរបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) កត្តាជោគជ័យទៅបានគឺត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធមានប្រជាពលរដ្ឋ សិស្ស កម្លាំងប្រដាប់អាវុធអង្គភាពកីឡាអ្នកជំនាញនិងត្រូវមាននូវឧបករណ៍សម្ភារហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់តាមស្តង់ដាបច្ចេកទេស និងថវិកាទ្រទ្រង់សកម្មភាព តម្លាភាព គណនេយ្យភាព សុចរិតភាព ដើម្បីក្លាយខ្លួនក្លាយជាឧស្សាហកម្មកីឡា។
គួរបញ្ជាក់ផងដែរថាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដ៏ធំនៅប្រទេសកម្ពុជានាពេលខាងមុខនេះគឺតាមការព្យាករណ៍និងតាមគម្រោងរបស់គណៈកម្មការរៀបចំនឹងមានអ្នកចូលរួមប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះអត្តពលិកជាង ៧០០០នាក់ រួមជាមួយមន្ត្រីអមប្រតិភូ ភ្ញៀវ អង្គការកីឡាអន្តរជាតិនានាប្រមាណ ៣០០០នាក់ទៀត។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថាដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទ ២១ វិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ថ្ងៃបិទ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១ដែលធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម។ ថ្ងៃទី២ ធ្នូ នេះកម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនេះការស្នាក់នៅរបស់អត្តពលិកនៅសណ្ឋាគារ មិនស្នាក់នៅភូមិកីឡាទេ។ថ្ងៃទី២១ ខែកុម្ភៈ ២០២១ នឹងត្រូវចុះឈ្មោះ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចុះបញ្ជីអត្តសញ្ញាណ គឺការផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត ១ខែ។ ឯកឧត្តមស្នើឲ្យសហព័ន្ធសំខាន់ជាងគេ កីឡាករ កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគាត់។
សម្រាប់កម្ពុជាគឺមាន៨ប្រភេទកីឡាដែលមានសក្តានុពលក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ, ប៉េតង់, គុនខ្មែរ, វាយកូនបាល់, ប្រដាល់សកល, វ៉ូវីណាម, សីដក់ និងចំបាប់ ៕

និងកំពុងតៀមរៀបចំព្រឹត្តិការណ៍កីឡាមួយនេះឲ្យទទួលបានជោគជ័យដែរនៅឆ្នាំ២០២៣។ តើកម្ពុជាកំពុងត្រៀមអ្វីខ្លះ? តើកីឡាអត្តសញ្ញាណខ្មែរអ្វីខ្លះនឹងត្រូវចូលរួមប្រកួត? តើវិញ្ញាសារកីឡាចំនួនប៉ុន្មាននឹងត្រូវចូលរួមប្រកួត?

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ «ដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទ ២១ វិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ថ្ងៃបិទ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១។ ថ្ងៃទី២ ធ្នូ នេះ កម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះវៀតណាម បានរៀបចំ ៣៦ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូង ដែលសម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ។»
ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនដល់សហព័ន្ធកីឡាជាតិនានា សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនេះ គឺការស្នាក់នៅរបស់អត្តពលិកនៅសណ្ឋាគារ មិនស្នាក់នៅភូមិកីឡាទេ។ នាថ្ងៃទី២១ ខែវិច្ឆិកា ២០២០ ទទួលបាន Technical Handbook, ថ្ងៃទី២១ ខែកុម្ភៈ ២០២១ នឹងត្រូវចុះឈ្មោះ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចុះបញ្ជីអត្តសញ្ញាណ គឺការផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការ ហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់ និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត ១ខែ។ ឯកឧត្តមស្នើឲ្យសហព័ន្ធសំខាន់ជាងគេ កីឡាករ កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគាត់។
ឯកឧត្តមបញ្ជាក់ជូនថា សម្រាប់កម្ពុជា គឺមាន ៨ប្រភេទកីឡា ដែលមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ, ប៉េតង់, គុនខ្មែរ, វាយកូនបាល់, ប្រដាល់សកល, វ៉ូវីណាម, សីដក់ និងចំបាប់។
ជាមួយគ្នានោះកិច្ចប្រជុំក៏បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់អាទិភាពឲ្យទទួលបានជោគជ័យជាប្រវត្
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំនេះសម្រេចបាននូវគម្រោងឆ្អឹងផែនការនៃពិធីបើក និងបិទនេះរួចហើយ។ ពិធីបើក បិទ នេះគឺមានសារសំខាន់ និងជាពិធីបង្ហាញពីសក្ដានុពល វប្បធម៌ជាតិ សេដ្ឋកិច្ចជាតិ ទេសចរណ៍ជាដើម និងជាកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់កម្ពុជាទៀតផង ដូច្នេះហើយត្រូវចាប់ផ្ដើមធ្វើពីឥលូវនេះទៅ។

អត្ថបទដែលជាប់ទាក់ទង