ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០

70

 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ សម្រាប់ខែតុលាឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន បង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែកញ្ញា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ត វិធានការដោយកត់ត្រាជាបំណុលរួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្ត វិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់ ដោយឡែក ចំពោះ ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់អតិថិជន (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបណួរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថាកសិករ, កាណាឌីយ៉ា ក.អ, ABA WING, AMK FTB, WB France, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និងPiPay។

អត្ថបទដែលជាប់ទាក់ទង