សមត្ថកិច្ចប៉ូលិសកៀនស្វាយ ចាប់អ្នកញៀនល្បែងសុីសង៦នាក់
កណ្ដាល៖អ្នកញៀនល្បែងសុីសងមានប្រុស មានស្រីចំនួន៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះបង្រ្កាបជាក់ស្ដែង ខណៈកំពុងនាំគ្នាលេងល្បែងសុីសងខុសច្បាប់នៅចំណុច ផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០នេះ។
ជនសង្ស័យ០៦នាក់ ក្នុងនោះស្រី ០៤នាក់ ទី១.ឈ្មោះ អ៊ុក ប៊ុនធឿន ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ (ម្ចាស់ផ្ទះ) ទី២.ឈ្មោះ សឿន សុភាវី ភេទ ស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៣. ឈ្មោះ អៀង សុខា ភេទ ស្រី អាយុ ៦៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៤. ឈ្មោះ អុល ចន្ធី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៥. ឈ្មោះ ត្រិន ជឿន ភេទ ស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ និងទី៦. ឈ្មោះ ធា គា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ។ អ្នកញៀនល្បែងសុីសងទាំង ៦ នាក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល។
វត្ថុតាងចាប់យករួមមាន១.បៀមួយហ៊ូ ៥២ សន្លឹក ,២.ក្រណាត់សម្រាប់ ក្រាលលេងបៀចំនួន ០១ ។
សមត្ថកិច្ចនិយាយថានៅថ្ងៃខែឆ្នាំ វេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ឈើទាល ស្រុកកៀនស្វាយបានដើរល្បាតតាមភូមិសាស្រ្តស្មុគស្មាញក្នុងឃុំឈើទាល ពេលល្បាតមកដល់ចំណុចក្បែរកន្លែងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋល្អ រាយការណ៍ប្រាប់ថា មានគេលេងល្បែងស៊ីសង នៅចំណុចផ្ទះ ឈ្មោះ អ៊ុក ប៊ុនធឿន
ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់ទីតាំងភ្លាមៗ ក៏បានឃើញគេលេងល្បែងស៊ីសងពិតមែន ហើយបានធ្វើបង្រ្កាប ចាប់យកវត្ថុតាង នឹងឈ្មោះខាងលើ មកសាកសួរបន្តនៅប៉ុស្តិ៍។
នៅមុខសមត្ថកិច្ច ឈ្មោះខាងលើបានសាភាពថា :ខ្លួនពិតជាបានលេងល្បែងស៊ីសង(បៀ)ពិតប្រាកដមែន ហើយលេងជារៀងរាល់ថ្ងៃ។ក្រោយសាកសួររួច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំឈ្មោះខាងលើ មិនអោយប្រព្រត្តឹល្បែងស៊ីសងទៀតឡើយ នឹងអោយឈ្មោះខាងលើត្រលប់ទៅផ្ទះវិញ។ដូចនេះយើងរួមគ្នាដើម្បីភូមិឃុំមានសុវត្ថិភាព៕