ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាល​ឲ្យ​ដួល ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ឯ​រថយន្ត​បើក​រត់​បាត់​

157

 

​ព្រះសីហនុ​៖ សមត្ថកិច្ច​ប្រាប់ថា ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង លើផ្លូវ​ជាតិ​លេខ​៤ ស្ថិតនៅ​ភូមិ​ព្រៃនប់​១ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩០-១៩១ រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda bream ព​ណ៏​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ ១E -៣១៩១ មកដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ប៉ះ​ជាមួយ​រថយន្ត​០១​គ្រឿង មិនទាន់​ស្គាល់​ម៉ាក​និង​អត្តសញ្ញាណ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម្នាក់​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ចំណែក​ភាគី​ខាង​រថយន្ត​បាន​បើក​រត់គេច​។​

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ភ្លាមៗ ជនរងគ្រោះ​ទាំង ២​នាក់​នៅ​ពុំទាន់​ស្គាល់​អត្ដ​សញ្ញាណ​ឡើយ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​គ្រួសារ​ជនរងគ្រោះ ក្នុងនោះ​អ្នករងរបួស​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង និង​បន្ត​ស្រាវជ្រាវ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង