ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៣ ខែវិច្ឆិកា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមានករណីជាសះស្បេីយ ០១នាក់

55

 

ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ពីករណីជាសះស្បើយ ចំនួន ០១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ដោយ គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ – ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៦នាក់ (ស្មើនឹង ៩៦,៧៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៥ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៦០នាក់ និងបុរស ២៣៦នាក់។ • អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៦នាក់ (ស្រ្តី ៦២នាក់ និងបុរស ២៤៤នាក់ – អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៧នាក់ (ស្រ្តី ០១នាក់ និងបុរស ០៦នាក់)។ – អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៣នាក់ (ស្រ្តី ០១នាក់និងបុរស ០២នាក់។

ករណីជាសះស្បើយ៖ ចំនួន ០១នាក់ គឺបុរសជនជាតិឥណ្ឌាអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទដែលជាប់ទាក់ទង